• 2020-12-21 03:07:20
  • ព័ត៌មាន

ព្រឹក​នេះ ត្រជាក់​ណាស់! ហ្វេនៗ បារម្ភ​ពី​សុខភាព​សាយ តែ​សាយ បែរជាបញ្ចេញ​រូប១​សន្លឹក​គួរឲ្យ​ឆ្ងល់​ទៅ​វិញ

  • 2020-12-21 03:07:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​រត់​ឆ្លងកាត់ និង​ជួប​ជាមួយ​អភិបាល​ខេត្ត​រតនគិរី​លោក ថង សាវុន ដើម្បីប្រាប់ពីគោលបំណងនៃបេសកកម្មមនុស្សធម៌ កាល​ពី​ថ្ងៃ​ម្សិលម្ង៉ៃ ឥឡូវនេះ សាយ និង​ក្រុម​ការងារ​ បាន​រត់​ដល់​ទឹកដី​ខេត្ត​មណ្ឌលគីរី​ហើយ។ ដែនដី​ភាគ​ឦសាន​របស់កម្ពុជា​មួយ​នេះ មាន​អាកាសធាតុ​ត្រជាក់​ណាស់​នៅ​ព្រឹក​ថ្ងៃទី២១ ខែ​ធ្នូ នេះ។

លោក អ៊ួន បឋម ហៅសាយ និយាយ​ថា ​ព្រឹក​នេះ​អាកាស​ធាតុ​នៅ​ខេត្ត​មណ្ឌលគីរី បានចុះ​ត្រជាក់ដល់​១៨​អង្សា​សេ។ ប៉ុន្ដែមាន​រឿង​គួរ​ឲ្យ​ឆ្ងល់​មួយ​ដែល​ សាយ និង​ក្រុម​ការងារ បាន​ទិញ​ការ៉េម​ញ៉ាំ​គ្រប់គ្នា​ហើយ​ថត​បង្ហោះ​តាម​បណ្ដាញ​សង្គម ខណៈ​ដែល​អាកាស​ធាតុ​កំពុង​ចុះ​ត្រជាក់​ខ្លាំង​នេះ។

ក្រោយ​ពី​សាយ ប្រាប់​ពី​អាកាស​ធាតុ​ក្នុង​ខេត្ត​ដែល​លោក​កំពុង​ស្នាក់នៅ ស្រាប់​តែ​មាន​ហ្វេន​ៗ​របស់​លោក​មិន​តិច​ជិត៤០០នាក់​ បាន​ឆ្លើយ​តប​នឹងលោកតាមរយៈដោយ​ប្រាប់​ពី​អាកាសធាតុ​ចុះ​ត្រជាក់​ពី​ខេត្ដ/ក្រុង​របស់​ពួកគេ​មក​វិញដែរ។ ខេត្ត​ខ្លះ​នៅ​ព្រឹក​នេះ​បាន​ចុះ​ត្រជាក់​ក្រោម​១៨​អង្សា​សេទៅ​ទៀត គឺ​មាន​ដូច​ជា៖ ក្រុង​ប៉ោយប៉ែត ខេត្ដ​បន្ទាយ​មាន​ជ័យ និង​ក្រុង​បាត់​ដំបង ខេត្ត​បាត់​ដំបង​ជាដើម។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ហ្វេន​ៗរបស់​សាយ។

ក្នុង​ចំណោម​អ្នក​ចូល​ខមិន​លើ​រូប​ថត និង​សារ​របស់​សាយ​ដែល​បាន​បង្ហោះ​នៅ​ព្រឹក​នេះ ទាំង​ជិត​៤០០​នាក់ បាន​Screenshoot ព័ត៌មានស្ដីពីអាកាសធាតុ​ចុះ​ត្រជាក់​ពី​ទូរស័ព្ទ​ដៃ​របស់​ពួកគេ​ផ្ញើ​មក​សាយ​វិញ​ស្ទើរ​គ្រប់​គ្នា ហើយ​បារម្ភ​ពី​សុខភាព​របស់​សាយ ដោយ​សុំ​ឲ្យ​លោកថែរក្សា​សុខភាព​​ ដើម្បី​បន្ត​បេសកកម្ម​មនុស្ស​ធម៌ដ៏កម្រនេះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី