• 2020-12-22 05:01:00
  • ព័ត៌មាន

ក្រុមអ្នកគាំទ្រ BTS ប្រចាំនៅកម្ពុជាបរិច្ចាគថវិកាជួយដល់មូលនិធិទិញវ៉ាក់សាំងជំងឺកូវីដ-១៩

  • 2020-12-22 05:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​មាន​ព័ត៌មាន​មួយ​លេច​ឡើង​ថា​ ក្រុមអ្នក​គាំទ្រ​របស់ BTS ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​ប្រមូល​ថវិការួមគ្នា ជួយដល់​មូលនិធិវ៉ាក់សាំង COVID-19។

បើ​តាម​ការបញ្ជាក់​របស់​ សាយ​ និង​ 방탄소년단-Cambodia បាន​បង្ហោះ​នៅ​មុន​នេះ​បន្តិច​លើ​ទំព័រហ្វេសប៊ុក​ផ្លូវការ​ ឲ្យ​ដឹង​ថា​ ARMY Cambodia ដែល​ជា​ក្រុមអ្នក​គាំទ្ររបស់ BTS បាន​បរិច្ចាគទឹកប្រាក់​ចំនួន​ ១ ៣០០ដុល្លារ ទៅ​ដល់​មូលនិធិទិញវ៉ាក់សាំង​ COVID-19 តាមរយៈសាយ។

នេះ​គឺ​ជា​កាយវិការ​មនុស្សធម៌​ដ៏​ល្អមិន​ងាច​កាត់ថ្លៃបានរបស់​ក្រុម​អ្នក​គាំទ្រ BTS ក្នុង​គ្រានេះ។ ម្យ៉ាង​នេះ​ក៏​មិន​មែន​ជា​លើក​ទី ១​ដែលពួកគេ​ធ្វើ​ការ​ងារ​សប្បុរសធម៌ ព្រោះ​កាល​ពីឆ្នាំមុនៗពួកគេក៏​បាន​ជួយ​សង្គម​តាម​រយៈ​ការងារ​ផ្សេងៗដែរ ដែល​សុទ្ធ​តែ​បង្ហាញ​ពីទឹក​ចិត្តដ៏ថ្លៃថ្លា៕

អត្ថបទ៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី