• 2020-12-29 02:28:01
  • ព័ត៌មាន

អ្នកជំនាញថាទម្រង់មុខរបស់ Jisoo ធម្មជាតិពិតៗ កែកុនតែធ្មេញប៉ុណ្ណោះ

  • 2020-12-29 02:28:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​មួយ​ចំនួន​ប្រហែល​ជា​ស្គាល់​អ្នក​ផលិត​វីដេអូ​លើ​ YouTube ម្នាក់​ឈ្មោះ​ថា​ Lorry Hill ដែល​​គាត់​បាន​ចំណាយ​ពេល​ស្ទើរ​មួយ​ជីវិត​ក្នុង​ពិភព​សម្រស់ ការ​ផាត់​មុខ​ និង​​ដឹង​អំពី​ការ​វះកាត់​កែ​សម្ផស្ស​ស្ទើរ​គ្រប់​ប្រភេទ​ផង​ដែរ។ តាម​រយៈ​ជំនាញ​ដែល​ខ្លួន​មាន​ Lorry បាន​បង្កើត​នូវ​វីដេអូ​ដែល​វិភាគ​លើ​​ទម្រង់​មុខ និង​ដង​ខ្លួន​តារា​ល្បីៗ​ ដើម្បី​ឲ្យ​ទស្សនិកជន​បាន​ដឹង​ថា​ទម្រង់​មុខ ឬ​ដង​ខ្លួន​របស់​តារា​ល្បី​​មួយ​ចំនួន​មាន​ឆ្លង​កាត់​ការ​កែកុន​​ត្រង់​ផ្នែក​ណា​ខ្លះ។

ថ្មីៗ​នេះ Lorry Hill បាន​ផលិត​វីដេអូ​វិភាគ​លើ​ទម្រង់​មុខ​របស់​ Jisoo សមាជិក​​​ក្រុម​ចម្រៀង BLACKPINK ​​ដែល​​ក្រោយ​ពី​ការ​វិភាគ​យ៉ាង​ល្អិតល្អន់​រួច​មក​ ​ឃើញ​ថា​ទម្រង់​មុខ​របស់ Jisoo គឺ​ពោរពេញ​ដោយ​ធម្មជាតិ មិន​បាន​ឆ្លង​កាត់​ការ​កែកុន​អ្វី​ឡើយ។ ចំណុច​ដែល​មាន​ការ​កែ​កុន​គឺ​មាន​តែ​នៅ​លើ​ធ្មេញ ដែល​ការ​កែ​កុន​នេះ​ត្រូវ​ចំណាយ​ទឹក​ប្រាក់​អស់​ប្រហែល ២ ៤០០​ដុល្លារ។

អ្នក​ជំនាញ​ខាង​ផ្នែក​សម្រស់​រូប​នេះ បាន​លើក​សរសើរ​ចំណុច​ទាក់ទាញ​បី​នៃ​​ទម្រង់​មុខ​របស់ Jisoo ​ដែល​ក្នុង​នោះ​មាន​ផ្នែក​ដ៏​ស្រស់​ស្អាត​​ដែល​​ជា​ប្រភេទ​ភ្នែក​ចេះ​ញញឹម ទី​ពីរ​​​ស្បែក​មុខ​ដែល​មាន​សភាព​ភ្លឺ​រលោង និង​ចុង​ក្រោយ​គឺ​ស្នាម​ញញឹម​ដែល​ទាក់ទាញ​បំផុត៕​​​​​​​​

ប្រភព៖ YouTube

មតិយោបល់
អត្ថបទពេញនិយម