• 2020-12-30 03:12:43
  • ព័ត៌មាន

លេងសើច​ពេក​ហើយ! ថ្ងៃនេះ ខាត់ សុឃីម បង្ហាញ​ពី​អនុភាព​លុយ​គូស​យ័ន្តដាក់តាមកាបូបរបស់នាង

  • 2020-12-30 03:12:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បុណ្យChristmas ចប់ ឈាន​ជិត​ចូល​ដល់​ថ្ងៃ​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០២០ នេះ អ្នក​នាង ខាត់ សុឃីម បាន​បញ្ចេញ​សារ​ជា​ច្រើន​ទាក់ទង​នឹង​មុខរបរ​រកស៊ី​ផ្ទាល់​ខ្លួន និង​ការ​ចាយវាយ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន។ ថ្ងៃ​នេះ នាង​បាន​លើក​ឡើង​នូវ​ពាក្យ​ដ៏​គួរ​ឲ្យ​អស់​សំណើច​មួយ​ទាក់ទង​នឹង​លុយ​ដែល​មាន​គូស​យ័ន្ត។

តារា​ចម្រៀង​ពហុ​ជំនាញ ខាត់ សុឃីម និយាយ​ថា ពី​មុន​មិន​ដែល​ជឿ​ទេ តែ​ពេល​នេះ​ទើប​ដឹង​ច្បាស់​តាំង​ពី​មាន​លុយ​យ័ន្ត​ហ្នឹង​ដាក់​តាម​កាបូប​មក កាបូប​នាង​មិន​ដែល​អស់​លុយ​ម្ដង​ណា​ទេ​សល់​រហូត គឺ​សល់​តែ​លុយ​យ័ន្ត​ហ្នឹង​ដែល​ចាយ​អត់​កើត។

នៅ​មុន​១​ថ្ងៃ នៃ​ការ​បញ្ចេញ​សារ​ដ៏​គួរ​ឲ្យ​អស់​សំណើច​នេះ ខាត់ សុខឃីម បាន​និយាយ​លើក​ទឹកចិត្ត​ខ្លួន​ឯង​ថា សប្បាយ​ចិត្ត​ដែល​ខ្លួន​ឯង​ចេះ​រក​លុយ​ចូល​គ្រប់​មុខរបរ ទោះ​បី​មិនមាន​ដល់ករ​ក៏​មិន​ក្រ​ណាស់​ណា​ដែរ ឲ្យ​តែ​ខំ។

ត្បិត​ថា អ្នក​នាង ខាត់ សុឃីម ទម្លាក់​មុខរបរ​សម្អាងការ​មួយ​ចោល​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០២០ ប៉ុន្ដែ​នាង​នៅ​មាន​ការងារ​ដែល​ជា​ប្រភព​ចំណូល​សំខាន់​ជា​ច្រើន​ទៀត​ដូច​ជា៖ តួនាទី​ជា​មន្ត្រី​យោធា ចេញ​ច្រៀង​ភ្លេងការ និង​កាត់សក់​បង្កក់​សិរី​តាម​រោងការ មាន​ផ្ទះ​ជួល និង​ចុង​ក្រោយ​នេះ​គេ​ឃើញ​នាង​សកម្ម​មែនទែន​នឹង​ការងារ​ធ្វើ​ជា​តំណាង​ចែកចាយ​ចង្ក្រាន​ទំនើប​មួយ​ប្រភេទ​នៅ​គ្រប់​ខេត្ត/ក្រុង៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម