• 2021-01-06 02:00:00
  • ព័ត៌មាន

ដំណឹង​ល្អ! ផលិតកម្មយក្សទាំង ៤​របស់កូរ៉េត្រៀមបង្ហាញ​មុខក្រុមជើងថ្មីជា​ច្រើនក្រុមឆ្នាំនេះ

  • 2021-01-06 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្មធំ ៤​របស់​កូរ៉េគឺ SM, YG, JYP និង Big Hit តែង​បង្ហាញក្រុមថ្មីរបស់​ផលិតកម្មជា​រៀងរាល់ឆ្នាំ ហើយ​ឆ្នាំនេះ​ក៏ដូចគ្នា ព្រោះ​តាម​ដំណឹង​បញ្ជាក់ថា​ ពួកគេ​ត្រៀម​ចេញ​មុខ​មាន់ថ្មីទៀតហើយ។

ផ្អែកតាម​ព័ត៌មាន​ផ្លូវការ​ចេញពីវិបសាយ​ Edaily បាន​ឲ្យដឹង​ថា​ផលិតកម្មយក្សរបស់​កូរ៉េចំនួន​ ៤​មាន SM,YG, JYP និង​ Big Hit កំពុង​រៀបចំ​គម្រោង​បង្ហាញមុខ​ក្រុម​ថ្មី​មាន​ក្រុមបុរស និង​នារី​ជា​ច្រើន​ក្រុម​នៅឆ្នាំ​នេះ។

សេចក្ដីរាយការណ៍​បាន​បញ្ជាក់ថា ផលិតកម្ម SM នឹង​បង្ហាញ​វត្តមាន​លក្រុម​បុរសថ្មី​ ១ក្រុមជាមួយ​នឹង​ស្ទីល​ច្នៃប្រឌិត​ថ្មី ហើយ​ក្រុម​នោះ​ក៏​នឹង​មាន​ Universe ថ្មី​ប្រចាំ​ខ្លួន​ប្លែកពី NCT ដែរ។

ស្របពេលផលិតកម្ម JYP ឯណេះ​វិញក៏​នឹង​មាន​ក្រុមបុរស​ថ្មី​ដូចគ្នា ប៉ុន្តែ ក្រុម ១គឺកូរ៉េ ក្រុម ១ទៀត​គឺចិន។

ជាមួយ​គ្នា​នោះ YG និង​ Big Hit ធ្វើ​ឲ្យខុសពី SM និង JYP មានន័យ​ថា ពួកគេ​នឹងផ្ដោតទៅលើ​ក្រុមនារីសុទ្ធ៕​​

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម