• 2021-01-11 08:05:36
  • ព័ត៌មាន

សប្បាយ​តិច​អី! ដើម​ឆ្នាំ​ថ្មី ទឹម រដ្ឋា ទទួល​បាន​កាដូរថយន្ត​ប្រណិត​​​១គ្រឿង​ពី​ប៉ាក្នុងថ្ងៃខួបកំណើត​!

  • 2021-01-11 08:05:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​បង្ហាញ​ម៉ូដ និង​សម្ដែង​ស្រី​វ័យ​ជ្រេ ទឹម រដ្ឋា បាន​បង្ហាញ​ពី​ភាព​សប្បាយ​រីករាយ​របស់​ខ្លួន ក្រោយ​នាង​ទទួល​បាន​កាដូ​ដ៏​ធំ និង​លើក​ដំបូង​បង្អស់​ពី​ប៉ា​របស់​ខ្លួន​ក្នុង​ថ្ងៃ​ខួបកំណើត​ឆ្នាំ​នេះ។ នោះ គឺ​រថយន្ត​មួយ​គ្រឿង​ម៉ាក "MG" ​ដែល​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ។

រដ្ឋា បាន​បញ្ចេញ​រឿង​នេះ ប្រាប់​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​លើ​ហ្វេសប៊ុក​ភ្លាម​ៗ ក្រោយ​ទទួល​កាដូ​ដ៏​ធំ​នេះ តាមរយៈ​វីដេអូ​ខ្លី​១​ ក្នុង​ថ្ងៃ​ខួបកំណើត​របស់​នាង​កាល​ពី​ថ្ងៃ​ទី៩ ខែ​មករា។ វីដេអូ​នេះ បង្ហាញ​ពី​សកម្មភាព​ទទួល​កាដូ​ដ៏​ប្រណីត​ពី​លោក​ប៉ា អម​ជាមួយ​សង្សារ​របស់​នាង​ក្នុង​ថ្ងៃ​នោះ គេ​ឃើញ​តារា​ស្រី​រូប​នេះ មាន​ផ្ទៃមុខ​ឡើង​ក្រហម និង​សើច​សប្បាយ​រីករាយ​បំផុត ហើយ​និយាយ​ថា បុរស​ទាំង​ពីរ​នាក់​នេះ បាន​ផ្ដល់​សេចក្ដី​សុខ​ឲ្យ​នាង​ច្រើន​បំផុត។

ទឹម រដ្ឋា៖"ខ្ញុំ​គ្រាន់​តែ​ចង់​បង្ហាញ​ពី​ការ​ស្រឡាញ់ ការ​ផ្ដល់​ពេល​វេលា និង​ភាព​ស្និទ្ធស្នាល​ពី​ក្រុម​គ្រួសារ​របស់​ខ្ញុំ និង​តែងតែ​ទទួល​បាន​ភាព​កក់ក្ដៅ​ពី​ម្ចាស់​ជីវិត​របស់​ពួក​យើង គឺ(ប៉ា)"។

ប្រិយមិត្ត​របស់​នាង​ជា​ច្រើន បាន​ចូល​មក​សម្ដែង​ភាព​ត្រេកអរ និង​សាទរ​តារាស្រី ដោយ​ខ្លះ​បាន​សរសើរ​សំណាង​របស់​ រដ្ឋា ដែល​មាន​ឪពុក​ល្អ ស្រឡាញ់ និង​គិត​គូរ​ពី​កូន។ ឯ​ខ្លះ​ទៀត ពួក​គេ​ក៏​សរសើរ​ចំ​ៗ​ទៅ​លើ​កាដូ​មួយ​នេះ​ រថយន្ត​ដែល​ដាក់​ជា​កាដូ​ ពិត​ជា​ស្អាត ពោរពេញ​ដោយ​ប្រណិតភាព ស៊ី​គ្នា​នឹង​តារា​ស្រី។ ដូច្នេះ​ហើយ គេ​ជឿ​ថា រថយន្ត​មួយ​គ្រឿង​នេះ មាន​តម្លៃ​មិន​ធម្មតា​នោះ​ទេ។

ទោះ​ជា​យ៉ាង​ណា គិត​ត្រឹម​ពេល​នេះ ឡាន​សេរី​ទំនើប​ ប៉ា​របស់​តារា​ស្រី​រូប​នេះ​ទិញ​សម្រាប់​ជា​កាដូ​ពិសេស​ដល់​កូន​នេះ មិន​ទាន់​មាន​តម្លៃ​លេច​ឡើង​ផ្លូវ​ការ​នោះ​ទេ ខណៈ​សាមី​ខ្លួនមិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​នៅ​ឡើយ​។

ទឹម រដ្ឋា តែងតែ​ធ្វើ​ពិធី​ខួប​កំណើត និង​ទទួល​បាន​កាដូ​ជា​ច្រើន​ពី​មិត្ដភក្ដិ និង​សង្សារ ប៉ុន្ដែ​ប្លែក​នៅ​ឆ្នាំ​នេះ​នាង​ទទួល​បាន​កាដូ​ពិសេស​ពី​លោក​ប៉ា​របស់​នាង​ដោយ​ផ្ទាល់​តែ​ម្ដង៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី