• 2021-01-12 08:50:00
  • ព័ត៌មាន

SuperM ចាប់ដៃសហការជាមួយ​ក្រុមហ៊ុនធំមួយ បង្កើតគម្រោងថ្មីពិសេសសម្រាប់អាស៊ី

  • 2021-01-12 08:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​ដ៏ភ្ញាក់​ផ្អើល​មួយ​បាន​ផ្ទុះ​ឡើង​ ក្រោយ​មាន​សេចក្ដី​រាយការណ៍​ថា​ ក្រុម​ចម្រៀង​ K-Pop គឺ SuperM បាន​ចាប់​ដៃគូសហការជាមួយ​នឹង​ក្រុមហ៊ុន​ ព្រូដិនសលអាស៊ី (ព្រូដិនសល) ដើម្បីផ្ដើមយុទ្ធនាការថ្មី «We DO Well Together» ក្នុង​បំណងលើកទឹកចិត្តប្រជាជនក្នុងតំបន់អាស៊ី ឲ្យទទួលបានការរស់នៅដែលមានសុខភាពល្អ និង ប្រកបដោយភាពសប្បាយរីករាយ។

ក្រុមហ៊ុន ព្រូដិនសល ពិតជាមានមោទនភាពណាស់ដែលបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតក្នុងតំបន់ដំបូងគេបង្អស់ ដែលបានប្រកាសភាពជាដៃគូជាមួយកំពូលក្រុមតារាចម្រៀងកូរ៉េ SuperM ដែលជាក្រុមមានប្រជាប្រិយភាពខ្ពស់បំផុត។

SuperM ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១៩ ដោយផលិតកម្ម SM និងផលិតកម្ម Capitol Music Group ដែលមានសមាជិកទាំងអស់ចំនួន ៧​ នាក់ មកពីក្រុមចម្រៀងកំពូលៗរួមមាន SHINee, EXO និង NCT ដោយទទួលបានការស្រលាញ់ពីអ្នកគាំទ្ររាប់លាននាក់នៅជុំវិញពិភពលោក។

ភាពវិជ្ជមាន និងភាពស្វាហាប់របស់ពួកគេក្នុងវិស័យតន្រ្តី និងការសម្តែង ពិតជាស្របគ្នាជាមួយស្មារតីនៃយុទ្ធនាការ «We DO» របស់ក្រុមហ៊ុន ព្រូដិនសល ដែលនឹងក្លាយជាការជម្រុញទឹកចិត្ត និងផ្ដល់ភាពសុទិដ្ឋិនិយម ចំពោះមនុស្សក្នុងជំនាន់បច្ចុប្បន្ន។

លោក Nic Nicandrou នាយកប្រតិបត្តិ ក្រុមហ៊ុន ព្រូដិនសលអាស៊ី មានប្រសាសន៍ថា ៖ «​ក្រុមហ៊ុន ព្រូដិនសល និងក្រុមចម្រៀង SuperM ចែករំលែកគោលដៅរួមមួយ ដោយយើងចង់លើកកម្ពស់សារៈសំខាន់នៃការរស់នៅប្រកបដោយផាសុខភាព និងមានសុខភាពល្អ ជាពិសេសក្នុងអំឡុងពេលនេះ។ តាមរយៈការសហការនេះ យើងចង់លើកទឹកចិត្តអ្នកទាំងអស់គ្នាឱ្យទទួលបានសុខភាពល្អ តាមរយៈមធ្យោបាយដែលផ្ដល់ភាពវិជ្ជមាន សកម្មភាពរស់រវើក និងភាពសប្បាយរីករាយផងដែរ។

ចំណែកក្រុម SuperM វិញ​ក៏បានឲ្យដឹងថា៖ **«ដោយពិភពលោកកំពុងជួបប្រទះនូវបញ្ហាប្រឈមនានា បង្កឡើងដោយជំងឺរាតត្បាតជាសាកល ដូចនេះមហិច្ឆតារបស់យើងគឺការចែករំលែកថាមពលវិជ្ជមាន និងជួយមនុស្សឲ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីឱ្យពួកគេទទួលបានមិនត្រឹមតែសុខភាពល្អផ្នែករាងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសុខុមាលភាពផ្លូវចិត្តផងដែរ។ យើងចែករំលែកបេសកកម្មរួមជាមួយក្រុមហ៊ុន ព្រូដិនសល ដើម្បីជួយលើកកម្ពស់សុខភាពប្រជាជន និងជំរុញសុទិដ្ឋិនិយម នៅគ្រប់កាលៈទេសៈទាំងអស់។ តាមរយៈយុទ្ធនាការ «We DO Well Together» យើងសូមអំពាវនាវឱ្យមនុស្សគ្រប់គ្នាចូលរួមចែករំលែកថាមពល និងស្មារតីជាមួយយុទ្ធនាការ «We DO» ​ដើម្បីសម្រេចគោលដៅជីវិតរបស់យើងជាមួយគ្នា"៕

អត្ថបទ៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី