• 2021-01-13 04:06:16
  • ព័ត៌មាន

ឃើញ​រាង​ហំ ឥឡូវ​មក​ដឹង​ឲ្យ​ច្បាស់​ស៊េរី និង​តម្លៃ​រថយន្ត​ឪពុក ទឹម រដ្ឋា កាដូ​ឲ្យ​កូន​ស្រី

  • 2021-01-13 04:06:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ទឹម រដ្ឋា បាន​បង្ហាញ​ប្រិយមិត្ត​អ្នក​គាំទ្រ​នូវ​ភាព​រីករាយ​របស់​ខ្លួន​ នៅ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ បន្ទាប់​ពី​ត្រូវ​លោក​ឪពុក Surprise ជាមួយ​កាដូ​រថយន្ត​ប្រណិត​១​គ្រឿង ទុក​ជា​អំណោយ​ថ្ងៃ​ខួប​កំណើត​របស់​នាង ទាំង​នឹក​ស្មាន​មិន​ដល់។

ទឹម រដ្ឋា ថ្លែង​ថា ៖"ខ្ញុំ​គ្រាន់​តែ​ចង់​បង្ហាញ​ពី​ការ​ស្រឡាញ់ ការ​ផ្ដល់​ពេល​វេលា និង​ភាព​ស្និទ្ធស្នាល​ពី​ក្រុម​គ្រួសារ​របស់​ខ្ញុំ និង​តែងតែ​ទទួល​បាន​ភាព​កក់ក្ដៅ​ពី​ម្ចាស់​ជីវិត​របស់​ពួក​យើង គឺ(ប៉ា)"។

តាម​រថយន្ត​នោះ ត្រូវ​បាន​ប្រិយមិត្ត​ជា​ច្រើន​ពោល​សរសើរ​ថា ស្អាត ការ​រចនា​មាន​ភាព​សមសួន​ទាក់​ទាញ​ភ្នែក និង​ថា ពិត​ជា​សាក​សម​នឹង​តារា​ស្រី ដែល​និយម​លេង​ខ្លួន​បែប​ស៊ី​វីល័យ។ រថយន្ត​មួយ​នេះ បើ​តាម​រូប​ភាព​ដែល​សាមី​ខ្លួន បាន​ចែក​ចាយ​នៅ​លើ​បណ្ដាញ​សង្គម គឺ​ម៉ាក MG ។ យ៉ាង​ណា ភ្លាមៗ មិន​ទាន់​ដឹង​ថា នោះ​ជា​ស៊េរី​ណា​មួយ​នៃ​ម៉ូដែល​របស់​រថយន្ត​មក​ពី​ប្រទេស​អង់គ្លេស​មួយ​នេះ​ឡើយ។

ប៉ុន្តែ​នៅ​ពេល​នេះ មាន​ព័ត៌មាន​ចេញ​មក​លម្អិត​ហើយ​។ តាម​ប្រភព​មួយ បាន​ឲ្យ​ដឹង​ថា រថយន្ត​របស់​កញ្ញា ទឹម រដ្ឋា ដែល​លោក​ឪពុក​ទិញ​ធ្វើ​ជា​កាដូ​ថ្ងៃ​ខួប​កំណើត​ខាង​លើ​នេះ គឺ​ម៉ាក រថយន្ត MG HS ស៊េរី ឆ្នាំ2021 នេះ​តែ​ម្ដង។ ចំពោះ​តម្លៃ​វិញ មួយ​ម៉ូដែល​មាន​មាន​តម្លៃ​វិញ មិន​ធូរ​ពេក មិន​ខ្ពស់​ពេក តែ​សម​ល្មម​តែ​ម្ដង គឺ​តម្លៃ​ត្រឹម ៤ ៣០០០​ដុល្លារ​អាមេរិក​តែ​ប៉ុណ្ណោះ។

តាម​ព័ត៌មាន​ពី​ក្រុមហ៊ុន MG HS ស៊េរី ឆ្នាំ2021 មានដាក់បញ្ចូលដោយស្តង់ដារបច្ចេកវិទ្យា និងបំពាក់ដោយគ្រឿងបរិក្ខារស្តង់ដារមានលក្ខណៈធំទូលាយ ហើយម៉ូឌែលនេះពិតជាមានការកត់សំគាល់ដ៏ពិសេសគឺទទួលបានចំណាត់ថ្នាក់ផ្កាយប្រាំពី ANCAPនាឆ្នាំ២០១៩ ថែម​ទៀត​ផង៕

អត្ថបទ៖ ទារិកា

មតិយោបល់