
- ព្រហស្បតិ៍, 21 មករា 2021 03:32
- ព័ត៌មាន
មុខមាត់ដូចគ្នាម្ល៉ឹងៗ បើធ្វើជាបងប្អូន Yaya តារាស្រីទាំង ៣នាក់នេះសមជាងគេ
- ព្រហស្បតិ៍, 21 មករា 2021 03:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុខមាត់ដូចគ្នាម្ល៉ឹងៗ បើធ្វើជាបងប្អូន Yaya តារាស្រីទាំង ៣នាក់នេះសមជាងគេ
ចន្លោះមិនឃើញ
អ្នកណាក៏ដឹងថា Yaya Urassaya គឺជាតារាស្រីដែលមានទម្រង់មុខស្រស់ស្អាត ស័ក្តិសមឥតខ្ចោះ ស្ទើរគ្មានកន្លែងទាស់។ ប៉ុន្តែទោះបីកម្រមានអ្នកដែលអាចផ្ដួលភាពស្រស់ស្អាតរបស់បាន ក៏គេសង្កេតឃើញថា នៅមានតារាស្រីផ្សេងទៀតដែរ ដែលមានទម្រង់មុខស្រដៀងនឹង Yaya។
ទាំងភ្នែក ទាំងមុខមាត់មានលក្ខណៈស្រដៀងគ្នាពេក រហូតធ្វើឲ្យមហាជនលាន់មាត់ថា ពួកគេទាំង ៣ បើធ្វើជាបងប្អូនរបស់ Yaya គឺស័ក្តិសមណាស់។ ពួកគេរួមមាន៖
១. Patricia Good
នាងគឺជាតារាស្រីវ័យក្មេងរបស់ប៉ុស្តិ៍លេខ ៣ ថៃ ហើយអ្នកគាំទ្រច្រើនណាស់ សុទ្ធតែលើកឡើងប្រហាក់ប្រហែលគ្នាថា Pat មុខស្រដៀងសិសស្សច្បង Yaya។
២. Ally Achiraya
ផ្អែកលើភិនភាគស្រដៀងគ្នា ទើប Ally ត្រូវអ្នកដឹកនាំរឿង «Brother Of The Year» ចាត់ឲ្យសម្ដែងជាតួ Yaya កាលពីតូច។ ប៉ុន្តែបើមើលយូរៗ ទាំងរាងជាដើម ក៏មិនខុសពី Yaya ដែរ។
៣. Taya Rogers
Taya ជាកូនកាត់ថៃ ហើយសព្វថ្ងៃនាងគឺជាតារាសម្ដែងរបស់អាមេរិក។ មនុស្សមិនតិចទេសរសើរនឹងសម្រស់នាង ហើយក៏សម្បូរអ្នកថានាងមុខដូច Yaya Urassaya ដែរ៕