
- ច័ន្ទ, 8 កុម្ភៈ 2021 01:57
- ព័ត៌មាន
បើមាន SuperM នារី តើតារាស្រីជើងខ្លាំងណាខ្លះ សមជាសមាជិកក្រុមនេះ?
- ច័ន្ទ, 8 កុម្ភៈ 2021 01:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើមាន SuperM នារី តើតារាស្រីជើងខ្លាំងណាខ្លះ សមជាសមាជិកក្រុមនេះ?
ចន្លោះមិនឃើញ
កាលពីឆ្នាំ ២០១៩ ផលិតកម្ម SM បានបង្កើតក្រុមចម្រៀងបុរស SuperM ដែលសមាជិក សុទ្ធតែមកពីក្រុមចម្រៀងល្បីៗប្រចាំផលិតកម្មនេះផ្ទាល់។ ពេលនេះបណ្ដាញផ្សព្វផ្សាយជាច្រើនរបស់កូរ៉េ Insight បានចេញផ្សាយ អត្ថបទព័ត៌មានមួយថាតើតារាកូរ៉េនារីមួយណាពីក្នុងផលិតដដែលនេះ ដែលសមនឹងក្លាយជាក្រុម SuperM Version នារី?
ដូចប្រិយមិត្តបានជ្រាបស្រាប់ថាក្រុម SuperM មានតាំងពីសមាជិកមកពីក្រុម SHINee, EXO និង NCT ដូចជា Taemin, Baekhyun, Kai, Ten, Lucas, Taeyong និង Mark ជាដើម។ ឯកេរ្តិ៍ឈ្មោះរបស់ក្រុមពិតជាហក់ឡើងអស្ចារ្យណាស់ ពិសេសប៉ែកអឺរ៉ុប។
ដូច្នេះចង់ដឹងថា បើសិន SM បង្កើតក្រុមនារី តើអ្នកណាសមជាសមាជិកខ្លះ? ខាងក្រោមនេះជាអ្នកដែលវិបសាយ Insight បានជ្រើសរើស៖
១. Taeyeon (Girls' Generation)
ពិតណាស់ នាងជា Main Vocalist និងមេក្រុម Girls' Generation។ សមត្ថភាពច្រៀងរបស់ Taeyeon គ្រប់គ្នាប្រាកដជាដឹងថា ខ្ពស់ត្រដែតខ្លាំងកម្រិតណា។ ដូច្នេះគ្រប់គ្នាជឿជាក់ថា ប្រសិន SuperM (នារី)បង្កើតមែន ១០០ភាគរយ Taeyeon សមជាមេក្រុម និង Main Vocalist ណាស់។
២. Irene (Red Velvet)
នាងជា Idol ដែលសម្បូរអ្នកស្រឡាញ់ មិនថាប្រុស ឬស្រីដោយសារសម្រស់នាងលេចធ្លោខ្លាំង។ បើចូលក្រុម SuperM នារី នាងសមជា Visual (សមាជិកមុខស្អាត) និង Sub-Vocalist ប្រចាំក្រុម។
៣. Seulgi (Red Velvet)
ពីមួយឆ្នាំទៅមួយឆ្នាំ Seulgi កាន់តែមានអ្នកចាប់អារម្មណ៍ច្រើន ហើយកាន់តែល្បីដោយសារទេពកោសល្យរាំ និងសំឡេងស្រែកច្រៀងដ៏គ្រលួច។ ងាកចូលក្រុម SuperM នារីវិញSeulgi សមជា Main Dancer និង Lead Vocalist។
៤. Karina (aepsa)
ទើប Debut ក៏ពិតមែន ប៉ុន្តែប្រជាប្រិយភាពរបស់នាងហក់ឡើងខ្លាំងស្មានមិនដល់ក្នុងរយៈពេលដ៏ខ្លី ដោយសារមន្តស្នេហ៍ទាក់ទាញលើឆាក។ ក្នុងក្រុម aespa គឺជាមេក្រុម និងក៏មាននាទីជា Main Dancer. Lead Rapperនិង Sub-Vocalist ប៉ុន្តែបើនាងត្រូវបានជ្រើសចូលក្រុមថ្មីនេះមែន នាងអាចនឹងក្លាយជា Main ឬ Lead Dancer និង Sub-Vocalist។
៥. Winter (aespa)
នាងមានទាំងសម្រស់ និងសមត្ថភាពគ្រប់បែបយ៉ាងក្នុងវិស័យ K-Pop។ ខ្លះមានទាំងលាន់មាត់ទៀតថា Winter ស្រដៀងនឹង Taeyeon ទាំងមុខមាត់ និងសមត្ថភាពច្រៀង ដូច្នេះ តើល្អយ៉ាងណាទៅ បើពួកគេក្លាយជាក្រុមតែមួយនោះ? រីឯតួនាទីដែលស័ក្តិសមជាមួយនឹង Winter ជាងគេមាន Lead Vocalist នេះឯង៕