• 2021-02-09 01:00:00
  • ព័ត៌មាន

ដូចគ្រប់ប្លង់! ទាំងនេះជាបណ្ដុំ MV ដែលក្រុមកុមារីថៃត្រាប់ទាំងស្រុងតាម BLACKPINK

  • 2021-02-09 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់ពេល​បទ​ចម្រៀង​របស់​ BLACKPINK ចេញ​ជា​វីដេអូបទចម្រៀង​ មាន​ក្រុមយុវវ័យ​ជា​ច្រើន​បាន​បង្កើត​វីដេអូត្រាប់​តាម ខ្លះ​ជា​ការបង្ហាញក្បាច់រាំ​សុទ្ធ ស្របពេល​ខ្លះ​សម្ដែង​ទាំង​ក្បាច់រាំ និង​ចាប់យក​សកម្មភាព​គ្រប់​ឈុត​របស់ BLACKPINK មក​បង្កើត​ជា​ទស្សនីយភាព​ ប៉ុន្តែ​រក្សា​លំនាំដើម​ដដែល។

ក្នុង​ចំណោម​ក្រុម​សម្ដែង​ទាំង​អស់​ មហាជន​មួយ​ចំនួន​តែង​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​ក្រុម​ក្មេង​ស្រី​ថៃ ដែល​មាន​ឈ្មោះ​ថា​ «DEKSOKRAO»។ ស្ទើរ​តែគ្រប់​វីដេអូ​បទ​ចម្រៀង​របស់​ BLACKPINK ពួកគេ​បាន​លើក​យក​មក​ធ្វើ​ជា​វីដេអូ​ Cover តាម​ ក្រោម​ការ​ដឹកនាំ​របស់​យុវជន​ម្នាក់។

ចំណែក​វីដេអូ​ដែល​ពួកគេ​បាន​សម្ដែង​ក៏សុទ្ធ​សឹង​មាន​ការ​គាំទ្រ​ច្រើន​ជា​បន្តបន្ទាប់​ ហើយ​ចង់​ដឹង​ថា​កន្លងមក​ប៉ុន្មាន​ឆ្នាំ​នេះ​ DEKSOKRAO បាន​សម្ដែងបទ​អ្វី​ខ្លះ​របស់​ក្រុម Idol របស់ខ្លួន?

ទស្សនាដូចខាងក្រោម៖

អត្ថបទ៖ យី សុធារី

មតិយោបល់