• 2021-02-09 07:31:30
  • ព័ត៌មាន

កម្រឃើញណាស់! ស្រីស្អាត មីណា សម្រក់ទឹកភ្នែករៀបរាប់ពីជីវិតមុនពេលមានកេរ្ដិ៍ឈ្មោះល្បី

  • 2021-02-09 07:31:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រីស្អាត មីណា មានឈ្មោះពិត ហុង ស្រីពេជ្រ ត្រូវបានមហាជនស្គាល់ថាជាតារាចម្រៀង និងជា Vlogger មានប្រជាប្រិយភាពមួយរូប។ លើសពីនេះ មីណា ក៏ជា Influencer ម្នាក់ដែលមានសម្ថភាព ពោពេញដោយទេពកោសល្យ ពូកែវោហាស័ព្ទ ក្រម៉ិចក្រម៉ើម ជាពិសេសមានមុខមាត់ស្រស់ស្អាតគួរឱ្យ ស្រលាញ់។

បច្ចុប្បន្ននេះអាចនិយាយបានថាស្រីស្អាត មីណា ជាតារាស្រីស្រកក្រោយដែលមានប្រជាប្រិយភាព និងមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ហើយស្រីស្អាតរូបនេះហាក់ឡើងកូដខ្ពស់ត្រដែត ជាមួយការងារសិល្បៈ ថែមទាំងក្ដោបក្ដាប់ឱកាសការងារថតស្ពតផលិតផលជាច្រើន។

ទន្ទឹមនឹងភាពជោគជ័យមានកេរ្ដិ៍បោះសម្លេងល្បីល្បាញក្នុងប្រទេស មហាជនពុំធ្លាប់បានដឹងទេថា តារាស្រីវ័យ១៩រូបនេះបានហែលឆ្លងរឿងរ៉ាវ និងឆ្លងកាត់ឧបសគ្គអ្វីខ្លះទម្រាំតែជោគដូចមកទល់ពេលនេះ។ ឆ្លៀតពេលកិច្ចសម្ភាសន៍ក្នុងកម្មវិធី ចឹងហ្អ៎ មីណា បានរៀបរាប់ពីខ្សែជីវិតអតីតកាលមុនពេលចូល សិល្បៈថាកញ្ញាជាក្មេងស្រីម្នាក់ដែលរៀនបានត្រឹមតែថ្នាក់ទី៥ ព្រោះតែជីវភាពគ្រួសារលំបាកពេកទើប មីណា សម្រេចចិត្តបញ្ចប់ការសឹក្សានៅកម្រិតខ្លីមួយនេះ។ ក្មេងស្រីកំព្រាឪពុករូបនេះ បានរៀបរាប់ទាំង អួលដើមកថាបន្ទាប់ ឈប់រៀននាងបានចាប់ផ្ដើមរកស៊ីដូចម្ដាយគឺជាអ្នកលក់ ពងទាកូន លក់ផ្កា និង លក់ចំណីព្រាបតាមមាត់ទន្លេ ដោយសារតែពូកែវោហាស័ព្ទតាំងពីក្មេង មីណា បានប្រាប់ថា ខ្លួនលក់ ដាច់ជាងម្ដាយរបស់ទៅទៀត ប៉ុន្តែពេលខ្លះដើម្បីសម្រួលជីវភាពមីណាត្រូវហាលភ្លៀង ហាលខ្យល់ ក្នុងវ័យ៩ឆ្នាំហើយពេលខ្លះទៀតលក់មិនបានលុយទៅផ្ទះវិញក៏មាន។

ប៉ុន្តែយ៉ាងណាមិញដោយសារតែភាពតស៊ូ ព្យាយាមរបស់ខ្លួនមីណា បានខិតខំប្រឹងប្រែងរហូតសម្រេច បានក្ដីរបស់នាងគឺបានឈានជើងចូលវិថីសិល្បៈក្ដោបក្ដាប់ការងារបានច្រើន មានភាពជោគជ័យខ្លាំង មានកេរ្ដិ៍ល្បីល្បាញរហូតមកដល់ពេលបច្ចុប្បន្ននេះ៕ ទស្សនាវីដេខាងក្រោម!

អត្ថបទ៖ Pav Sreypich

មតិយោបល់