• 2021-02-13 01:25:00
  • ព័ត៌មាន

រ៉ូមែនទិក​ណាស់ ភាពយន្ត​ស្នេហា ស្រី​ស្អាត មីណា ប្រុស​សង្ហា ហេង វិសាល បញ្ចាំង​ស្អែក​នេះ​ហើយ

  • 2021-02-13 01:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រី​ស្អាត មីណា និង​ប្រុស​សង្ហា ហេង វិសាល បាន​ជួប​គ្នា​ក្នុង ខ្សែភាពយន្ត​ខ្នាត​ខ្លី​​ប្រភេទ​ស្នេហា​យុវវ័យ​ថ្មី​មួយ​ ផលិតកម្ម​ដោយ Cellcard ត្រៀម​នឹង​ចាក់​បញ្ចាំង​ជូន​ប្រិយមិត្ត​បាន​ទស្សនា​ក្នុង​ឱកាស​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​ខាង​មុខ​នេះ​ហើយ។

ភាពយន្ត​ខ្នាត​ខ្លី​មួយ​នេះ មាន​ចំណង​ជើង​ថា "ក្ដី​ស្រឡាញ់​ដែល​អ្នក​ផ្ដល់​ឲ្យ" ជា​ភាពយន្ត​ទី២ របស់ ក្រុម​ហ៊ុន​ផ្គត់ផ្គង់​សេវា​ទូរស័ព្ទ​ចល័ត​ខាង​លើ បន្ទាប់​ពី​ជោគជ័យ​ក្នុង​រឿង​ទី​១ "ផ្កាយ​ក្នុង​បេះដូង" កាល​ពី​ពេល​កន្លង​មក។ ទាំង​ពីរ​រឿង​សុទ្ធ​ជា​រឿង បរិយាយ​ពី​ស្នេហា​ Cute Cute របស់​យុវវ័យ​សម័យ​ថ្មី។

ដូច្នេះ​ហើយ បើ​អ្នក​តំណាង​​ក្រុមហ៊ុន Cellcard ក្រុមហ៊ុន​ដែល​បច្ចុប្បន្ន បាន​លូក​កាន់​តែ​ជ្រៅទៅ​ៗ​ក្នុង​ការងារ​សិល្បៈ បាន​ឲ្យ​ដឹង​ថា ភាពយន្ត​នេះ ត្រូវ​បាន​សម្រិតសម្រាំង​ជា​ពិសេស ក្នុង​ចេតនា ធ្វើ​ជា​អំណោយ​​សម្រាប់​អតិថិជន​របស់​ខ្លួន​ទាំង​អស់ ពិសេស​យុវវ័យ​នៅ​ក្នុង​​ឱកាស​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រឡាញ់​ដែល​នឹង​មក​ដល់​ចុង​សប្ដាហ៍​នេះ។

"ក្ដី​ស្រឡាញ់​ដែល​អ្នក​ផ្ដល់​ឲ្យ" ឬ "The Love You Gave" ឆ្លុះ​បង្ហាញ​ពី​ស្នេហា​យុវវ័យ​មួយ​គូ​ដែល​ជួប​គ្នា​​ក្នុង​កាលៈទេសៈ​មិន​នឹក​ស្មាន​ដល់​។ មីណា ដ៏​ស្រស់​សោភា ស្រាប់​ជួប​រឿង​ខក​ចិត្ត​ជាមួយ​អ្នក​ទី​១ ធ្វើ​ឲ្យ​នាង​បាត់​អស់​ភាព​ស្រស់​ថ្លា រស់​ក្នុង​ភាព​ទូល​ទុក។

ប៉ុន្តែ​អ្វី​ៗ មិន​ទាន់​អស់​ផ្លូវ ក្រោយ​ពី​គិត​ឃើញ​ផ្លូវ​ត្រូវ​មួយ​សម្រាប់​ខ្លួន​ឯង ទី​បំផុត​នាង​ក៏​អាច​រក​ឃើញ​ស្នេហា​ពិត​មួយ​ជាមួយ​អ្នក​ថ្មី​ទៀត។ អ្នក​ទី​១​ជា​នរណា ធ្វើ​អ្វី​ដាក់ មីណា ហើយ​ជួប​អ្នក​ទី​២ ដោយ​របៀប​ណា ចាំ​ទស្សនា​ទាំង​អស់​គ្នា។

រឿង “ក្តី​ស្រឡាញ់​ដែល​អ្នក​ផ្តល់​ឲ្យ” នឹង​ចាក់​ផ្សាយ នៅថ្ងៃទី 13 ខែ កុម្ភៈ សម្រាប់​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់។ រឿង​នេះ​ចង់​លើក​ទឹក​ចិត្ត​យុវវ័យ ឲ្យ​ចេះ​ស្រឡាញ់​ខ្លួន​ឯង និង​ធ្វើអ្វី​ដើម្បី​ក្តី​សុបិន ឲ្យ​បាន​ច្រើន។ មិន​ថា​អ្នក​មាន​គូ ឬ​នៅ​លីវ រឿង​នេះ​នឹង​ជួយ​រំលឹក​អ្នក​ឲ្យ​ចេះ​គិតគូរ​ពី​ខ្លួន​ឯង​ជាង​មុន។ កាន់​តែ​ប្រសើរ​ពី​រឿង​នេះ ប្រិយមិត្ត​នឹង​ដឹង​ពី​វិធី​ចំណេញ​ពិសេស ពេល​ប្រើ Cellcard នៅ​ក្នុង​រឿង​នេះ ថែម​ទៀត៕

តោះ ទស្សនា Trailer ទាំង​អស់​គ្នា​មុន​សិន៖

មតិយោបល់