- 2021-03-01 07:03:33
- ព័ត៌មាន
ជិតមានដំណឹងល្អ! Min និង Pupaa បង្អួតចិញ្ចៀនគូស្នេហ៍ក្នុងថ្ងៃខួបស្រឡាញ់គ្នា៩ឆ្នាំ
- 2021-03-01 07:03:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជិតមានដំណឹងល្អ! Min និង Pupaa បង្អួតចិញ្ចៀនគូស្នេហ៍ក្នុងថ្ងៃខួបស្រឡាញ់គ្នា៩ឆ្នាំ
ចន្លោះមិនឃើញ
Mint Chalida គឺជាតារាសម្ដែងស្រីថៃដែលមានប្រជាប្រិយយ៉ាងខ្លាំងក្នុងដួងចិត្តមហាជន ជាពិសេសតារាស្រីរូបនេះត្រូវបានទស្សនិកជនលើកឡើងថាជាតារាស្រីពុំធ្លាប់មានរឿងអាស្រូវស្នេហាពីមុនមក ពោលគឺ Mint និងគូស្នេហ៍ Pupaa បានរក្សាចំណងស្នេហាបានយ៉ាងល្អ ហើយស្រលាញ់គ្នាបាន យូរទៀតផង បើគិតមកដល់បច្ចុប្បន្នគេទាំងពីរស្រលាញ់គ្នាបាន៩ឆ្នាំហើយ។
កាលពីម្សិលមិញនេះ គឺជាថ្ងៃពិសេសរបស់តារាស្រីល្បីឈ្មោះរូបនេះព្រោះថាជាថ្ងៃគំរប់ខួបស្រលាញ់គ្នាលើកទី៩។ លើសពីនេះនៅក្នុង IG ផ្លូវការរបស់ Min បានបង្ហោះរូបផ្អែមល្ហែមជាច្រើនជាមួយគូ ស្នេហ៍បណ្ដូរចិត្តក្នុងឈុតសម្លៀកបំពាក់គូ ថែមទាំងពាក់ស្បែកជើងគូជាមួយគ្នាថែមទៀត។
ក្រៅពីសម្ញែងភាពស្និទ្ធស្នាលដាក់មហាជនអ្វីដែលធ្វើឱ្យអ្នកគាំត្រចាប់អារម្មណ៍កាន់ខ្លាំងនោះគឺស្នេហាមួយគូនេះថែមទាំងបានបង្អួតជាមួយចិញ្ចៀនគូស្នេហ៍ ដែលធ្វើឱ្យអ្នកគាំទ្រចាប់ផ្ដើមសង្ស័យ លើអ្នកទាំងពីរថា ចិញ្ចៀនមួយគូនេះអាចបញ្ជាក់ថាអ្នកទាំងពីរ នឹងចូលរោងអាពាហ៍ពិពាហ៍ឆាប់ៗ ខាងមុខនេះក៏ថាបាន៕