- 2021-03-05 03:24:02
- ព័ត៌មាន
តារាស្រី និងជានិស្សិតពេទ្យ ប្រតិកម្មខ្លាំង ក្រោយមានការរកឃើញប្រដាប់ភេទបុរសច្រកទុកក្នុងដបជាច្រើន
- 2021-03-05 03:24:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាស្រី និងជានិស្សិតពេទ្យ ប្រតិកម្មខ្លាំង ក្រោយមានការរកឃើញប្រដាប់ភេទបុរសច្រកទុកក្នុងដបជាច្រើន
ចន្លោះមិនឃើញ
កញ្ញា ឈុន រក្សា ជាតារាស្រី និងជានិស្សិតពេទ្យមួយរូបបានក្លាយជាតារាស្រីតែម្នាក់ ដែលបានធ្វើការប្រតិកម្មខ្លាំងទៅនឹងអ្វីដែលបានសមត្ថកិច្ចបានរកឃើញពីម្សិលមិញពាក់ព័ន្ធនឹងសម្ភារ អវយវៈប្រើប្រាប់សម្រាប់កែភេទបុរស-នារីខុសច្បាប់។
កាលពីពេលថ្មីៗនេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងវះកាត់កែអវយវ:ភេទ និងប្រើប្រាស់ឱសថមិនត្រឹមត្រូវចំនួន២កន្លែង ដែលទីតាំងទី១ឈ្មោះ GANGNAM BEAUTY & CLINICS ស្ថិតនៅសង្កាត់ទំនប់ទឹក ក្បែរស្ថានទូតចិន ខណ្ឌបឹងកេងកង និងទី២៖ ឈ្មោះមជ្ឈមណ្ឌលថែរក្សាសម្ផស្ស ដុកទ័រកាង ស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រតិបត្តិការរបស់សមត្ថកិច្ចខាងលើ បានរកឃើញឱសថជាច្រើនម៉ាក ដែលខុសច្បាប់ និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល សម្ភារ:វះកាត់ រួមទាំងអវយវៈភេទបុរស ដែលបានកាត់ដើម្បីប្តូរភេទទៅជាស្រ្តីមួយចំនួន។ បញ្ហានេះ បានបង្កឲ្យមានការចាប់អារម្មណ៍ខ្លាំងនៅក្នុងចង្កោមសាធារណជន ក្នុងមានទាំងសិល្បករ។ កញ្ញា ឈុន រក្សា បេក្ខនារីជយលាភីលេខ២ Miss Universe Cambodia 2020 បានចេញសារប្រតិកម្មគួរឲ្យចាប់អារម្មណ៍។
កញ្ញា បានចោទជាសំណួរទៅក្រសួងសុខាភិបាល ពាក់ព័ន្ធនឹងការឆកល្វែងឲ្យមានអាជីវកម្មអត់ច្បាប់ដូចខាងលើអាចដំណើរការអាជីវកម្មបាននៅកម្ពុជា។ ក្នុងន័យនេះ កញ្ញា ថា បានធ្វើឲ្យប៉ះពាល់ដល់អ្នកដែលខិតខំរៀនមានសញ្ញាប័ត្រត្រឹមត្រូវ និងចំណាយពេលជាច្រើនឆ្នាំ។ កញ្ញា លើកឡើងថា "អី្វដែរចង់និយាយទៅក្រសួងសុខាភិបាល កន្លែងខ្លះមិនដឹងស្អីជាស្អី រៀនមិនដឹងនៅណាមកបើក ចុះអ្នករៀន 8ឆ្នាំ 10ឆ្នាំ 12ឆ្នាំ មានប្រយោជន៍អី?”។
ជាមួយគ្នាគេឃើញ ប្រិយមិត្តរបស់កញ្ញា មួយចំនួនបានចូលមកសាទរចំពោះការលើកឡើងរបស់តារាស្រីផងដែរ។ នេះជាប្រតិកម្មយ៉ាងកម្ររបស់បុគ្គលសិល្បៈ បន្ទាប់ពីចំណាត់ការរបស់សមត្ថកិច្ចលើអាជីវកម្មថ្មីថ្មោងមួយដែលរកឃើញនៅកម្ពុជា នោះគឺការកែអវយវៈភេទបុរសនារី។ សមត្ថកិច្ច ក៏បានរកឃើញសរីរាង្គប្រដាប់ភេទរបស់មនុស្សប្រុសដែលបានវះកាត់រួច ច្រកទុកក្នុងដបទឹកសុទ្ធជាច្រើនផងដែរ។
វិលមកតារាស្រីវិញ កញ្ញា ឈុន រក្សា បច្ចុប្បន្នមានវ័យ ២១ឆ្នាំ កម្ពស់ ១,៧០ម៉ែត្រ ទម្ងន់ ៤៨គីឡូក្រាម មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ។ យុវតីរូបនេះ នាងមានចំណុចទាក់ទាញទាំងព្រម ទាំងរូបសម្រស់ សមត្ថភាព និងចំណេះដឹង ដោយបច្ចុប្បន្ន ក្រៅពីអាជីពជាសិល្បការិនី កញ្ញា រក្សា បាន និងកំពុងសិក្សាជំនាញវេជ្ជបណ្ឌិតនៅពេទ្យទាហានថែមទៀត។ ដោយសារតែបែបនេះ ទើបគេឃើញនាងជាសិល្បការិនីតែម្នាក់ បានចេញប្រតិកម្មទៅនឹងអ្វីដែលសមត្ថកិច្ចបានរកឃើញ នៅក្នុងចំណាត់បង្ក្រាបចចំពោះអាជីវកម្មវះកាត់កែអវយវៈភេទ បុរស-នារី ខុសច្បាប់ ដែលជ្រកក្រោមស្លាក អាជីវកម្មកែសម្ផស្ស កាលពីម្សិលមិញ៕