• 2021-03-09 02:55:13
  • ព័ត៌មាន

ព្រឹក​នេះ សុគន្ធ នីសា ចេញ​មុខ​បញ្ជាក់​ការពិត​ ក្រោយ​គេ​សង្ស័យ​ថា​នាង​ជាប់​ពាក់ព័ន្ធ​ករណី​កូវីត-១៩

  • 2021-03-09 02:55:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្លាមៗ​ក្រោយ​ទទួល​ដំណឹង​ថា​ពិធី​ការិនី កែវ ច័ន្ទនិមល និង​ស្វាមី ព្រម​ទាំង​កូន បាន​ធ្វើតេស្ត​វិជ្ជមាន​ជំងឺ​កូវីត-១៩ តារា​ចម្រៀង សុគន្ធ នីសា ដែល​ធ្វើ​ការ​នៅ​ក្នុង​ស្ថាប័ន​ហង្ស​មាស​ជាមួយ​គ្នា បាន​ចេញ​មុខ​មក​បញ្ជាក់​ពី​ស្ថានភាព​របស់​ខ្លួន​នៅ​មុន​នេះ​បន្តិច។

សុគន្ធ នីសា បាន​បញ្ចេញ​ព័ត៌មាន​នេះ​តាម​បណ្ដា​សង្គមFacebook ថា កន្លង​មក​នេះ​នាង​មិន​បាន​ជួយ​ជាមួយ​ពិធី​ការិនី​កែវ ច័ន្ទនិមល នោះ​ទេ ហើយ​រហូត​មក​ដល់​ពេល​នេះ​រូប​នាង​ផ្ទាល់​ក៏​មិន​ទាន់​មាន​អាការ​អ្វី​ប្លែក​នោះ​ដែរ។ ប៉ុន្ដែ​នាង​ថា ត្បិត​នាង​មិន​បាន​ជួប​ដោយ​ផ្ទាល់​ជាមួយ​កែវ ច័ន្ទនិមល ក៏​ជំងឺ​កូវីត-១៩ អាច​ចម្លង​ដូច​ជា​សម្លរ​កំពិស ដូច្នេះ​ហើយ​បើ​នាង​មាន​អាការ​អ្វី​ប្រែប្រួល​នាង​នឹង​ទៅ​ធ្វើតេស្ត​ភ្លាម។

ប្រភព​ខ្លះ​បង្ហើប​ថា ក្រោយ​ពី​ពិធី​ការិនី​ដ៏​ល្បី​ឈ្មោះ​របស់​ផលិតកម្ម​រស្មី​ហង្សមាស គឺ​អ្នក​នាង កែវ ច័ន្ទនិមល និង​ស្វាមី ព្រម​ទាំង​កូន​អាយុ​១០​ឆ្នាំ រក​ឃើញ​ថា​មាន​ជំងឺ​កូវីដ-១៩ ក៏​មាន​តារា​ចម្រៀង និង​អ្នក​ធ្វើ​ការងារ​ក្នុង​ស្ថាប័ន​នេះ​ខ្លះ​ក៏​សង្ស័យ​ថា​មាន​ជំងឺ​កូវីត-១៩ ដែរ។ ប៉ុន្តែ​តាម​លោក មាស រិទ្ធី នៅ​ព្រឹកនេះ មាន​តែ​គ្រួសារ​របស់​ពិធីការិនី​ខាងលើ​ប៉ុណ្ណោះ ដែល​មាន​វិជ្ជមាន​កូវីត១៩៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់