• 2021-03-11 05:06:00
  • ព័ត៌មាន

ហេតុផលចម្បងដែលតួតុក្កតាភាគច្រើនសុទ្ធតែមានពណ៌លឿង

  • 2021-03-11 05:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាចនិយាយ​បាន​ថា​ ពណ៌លឿង ជាពណ៌ដែលបង្ហាញនូវភាព​ស្រស់ស្រាយ ភាពសប្បាយរីករាយ និងគំនិតវិជ្ជមាន។ ងាកចូល​តួអង្គក្នុងរឿងគំនូរជីវចលវិញ តើអ្នក​ធ្លាប់​ឆ្ងល់ដែរឬទេ ថាតើហេតុអ្វីតុក្កតាមួយចំនួនមានពណ៌លឿង ដូចជា Pikachu, SpongeBob SquarePants, The Simpsons និង​តុក្កតាផ្សេងទៀត។

បើយោងតាមវិបសាយ​ Bright Side បាន​លើក​យក​ចំណុច​សំខាន់ ដែល​សុទ្ធ​តែ​ជា​ហេតុផលដែលយើងគ្រប់គ្នាឆ្ងល់ ថា​ហេតុអ្វីតុក្កតាភាគច្រើនមានពណ៌លឿង៖

១. ពណ៌ចិត្តសាស្ត្រ

ពណ៌លឿងជាពណ៌បញ្ជាក់ពីភាពសប្បាយរីករាយ និងភាពស្រស់ស្រាយ បង្កើតកម្លាំងចិត្ត។

២. ជាពណ៌របស់ក្មេងៗ

សម្ភារៈក្មេងលេងជាច្រើនផលិតចេញ​ ភាគច្រើនជាពណ៌លឿង ដែលភ្ជាប់នូវអារម្មណ៍វិជ្ជមាន ហើយកាន់តែ​លេចធ្លោ ព្រម​ទាំងធ្វើឲ្យក្មេងៗមានអារម្មណ៍ល្អ។

៣. ពណ៌ទាក់ទាញអារម្មណ៍ ឲ្យផ្ដោតកាន់តែ​ខ្លាំងលើស្លាកសញ្ញាអ្វីមួយ ឬអាចនិយាយបាន​ថាពណ៌លឿងជាពណ៌ងាយចំណាំ និងលេចខ្លាំងជាងពណ៌ដទៃ

ប្រភព៖ Brightside ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី