• 2021-03-12 10:20:55
  • ព័ត៌មាន

បេះដូង​ជា​ស្វាមី ជា​ឪពុក លោក ហួរ ឡាវី ចេញ​មក​ផ្ញើ​ពាក្យ​ដ៏​រំជួល​ចិត្ត​ទៅ ភរិយា និង​កូន​ស្រី!

  • 2021-03-12 10:20:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ហួរ ឡាវី ដែល​នៅ​ស្ងៀមស្ងាត់​ប៉ុន្មាន​ថ្ងៃ​ហើយ​នោះ នៅ​ថ្ងៃ​នេះ បាន​ចេញ​មក​ផ្ញើ​ពាក្យ​មួយ​ឃ្លា​ដ៏​រំជួល​ចិត្ត​ទៅ​កាន់​កូន​ស្រី និង​ភរិយា ដែល​ពេល​នេះ បាន និង​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូវីដ១៩​នៅ​មន្ទីរ​ពេទ្យ។

តារាចម្រៀង​ជើង​ចាស់ ហួរ ឡាវី បាន​សារ​នេះ គឺ​បន្ទាប់​ពី​ឡាន​ពេទ្យ​បាន​មក​យក​ភរិយា​របស់​លោក​ដល់​ផ្ទះ​ឆ្ពោះ​ទៅ​មន្ទីរ​ពេទ្យ ខណៈ វី ឌីណែត ជា​កូន​ស្រី​លោក​បាន​ទៅ​ដល់​ពេទ្យ​មុន​១​ថ្ងៃ​ហើយ។ លោក បាន​ផ្ញើ​សារ​ជូន​ពរ​ពួក​គេ​យ៉ាង​ខ្លី។ "ឆាប់ជាណា ប្រពន្ធសម្លាញ់ និងកូនស្រី វីឌីណែត!”។

សារ​ខ្លី​នេះ បាន​រុញ​ឲ្យ​ប្រិយមិត្ត​ជា​ច្រើន​លើ​បណ្ដាញ​សង្គម​រំជួល​បេះដូង ពួក​គេ​បាន​ចូល​មក​សរសេរ​លើក​ទឹក​ចិត្ត និង​ជូន​ពរ​ក្រុម​គ្រួសារ​តារា​ចម្រៀង ដែល​ពេល​នេះ បាន​ឃ្លាត​ប្រពន្ធ ប្ដី រួម​នឹង​កូន​ស្រី ទាំង​ភ្នែក​ស្រស់ ដោយ​សារ​កូវីដចង្រៃ។

ភរិយា​របស់​លោក ហួរ ឡាវី ត្រូវ​បាន​គេ​ឃើញ រថយន្ត​របស់​មន្ទីរ​ពេទ្យ​បាន​មក​ទទួល​នា​ព្រលប់​ថ្ងៃ​ទី១១​ម្សិលមិញ។ អ្នក​ស្រី បាន​ក្លាយ​ជា​អ្នក​ទី​២​នៅ​ក្នុង​គ្រួសារ បន្ទាប់​ពី​កូន​ស្រី វី ឌីណែត បាន​រក​ឃើញ​វិជ្ជមាន​កូវីដ១៩​កាល​ពី​ថ្ងៃ​ទី ១០។ នៅ​រសៀល​នេះ គេ​ឃើញ​ក្រុម​គ្រូ​ពេទ្យ​បាន​មក​ផ្ទះ​របស់​ក្រុម​គ្រួសារ​តារាចម្រៀង​ថ្មី យក​សំណាក​របស់​លោក ហួរ ឡាវី ជា​​ឪពុក និង​ស្វាមី ទៅ​ពិនិត្យ​បន្ត ដោយ​មិន​ទាន់​ដឹង​ថា តារាចម្រៀង​ជើងចាស់​នឹង​មាន​វាសនា​បែប​ណា​នៅ​ឡើយ៕

អត្ថបទ៖ ទារិកា

មតិយោបល់