• 2015-11-23 14:40:44
  • Road Safety
តោះ!​ព្រឹក​នេះ​កម្សាន្ត​អារម្មណ៍​ មក​ស្ដាប់​ឪពុក​កូន ហួរ ឡាវី ច្រៀង​ឆ្លើយឆ្លង​គ្នា តោះ!​ព្រឹក​នេះ​កម្សាន្ត​អារម្មណ៍​ មក​ស្ដាប់​ឪពុក​កូន ហួរ ឡាវី ច្រៀង​ឆ្...
  • 2015-11-23 14:40:44
  • Road Safety

តារា​ចម្រៀង​ល្បី​ជើងចាស់​លោក ហួរ ឡាវី ដែល​នៅតែ​មាន​ទឹកដម​សំឡេង​ស្អក​បែក​ស្រទន់​បាន​ចាប់​ដៃគូ​ជាមួយ​កូន​ស្រី​បង្កើត វី ឌីណែត អង្រួន​ឆាក​តន្ត្រី KAP ​ឲ្យ​កក្រើក​កាលពី​យប់មិញ និង​បាន​បកស្រាយ​ចម្រៀង​រួម​គ្នា​ពីរ​បទ​ក្រោម​ចំណងជើង​ថា "ឲ្យ​បង​សុំ​ស្រលាញ់​ផង” "ស្នេហ៍​ឆ្លង​វេហា៍”។       តាមរយៈ​ចម្រៀង​ទាំង​ពីរ​បទ​នេះ​បាន​ធ្វើឲ្យ​ទស្សនិកជន​ដែល​ទស្សនា​នៅ​ទីនោះ​ផ្ទាល់​មាន​ការ​គាំទ្រ និង​ផ្ដល់​ស្នូរ​ទះដៃ​លាន់ឮ​រំពង។ ស្រី​ស្រស់​សម្បុរ​ស្រអែម  ឌីណែត បាន​និយាយ​ពី​អារម្មណ៍​ពេល​នោះ​ថា​សប្បាយ​ចិត្ត​រីករាយ​ខ្លាំង​ណាស់ ហើយ​ក៏​ជា​លើក​ទី​មួយ​ផង​ដែរ ដែល​បាន​បកស្រាយ​ចម្រៀង​រួម​គ្នា​ជាមួយ​លោក​ឪពុក​នៅ​លើ​ឆាក​បែបនេះ។ នៅ​ពេល​ច្រៀង​ចប់​ពិធី​ករ​ទាំង​បី ក៏​បាន​សុំ​ឲ្យ​តារា​ចម្រៀង​ល្បី​ខ្លាំង​ជំនាន់​ឆ្នាំ​១៩៩០ លោក ហួរ ឡាវី ច្រៀង​មួយ​ឃ្លា​ឡើង​វិញ​បទ "ឲ្យ​បង​សុំ​ស្រលាញ់​ផង” ហើយ​លោក​បាន​ស្រែក​ឡើង​គ្រលួច​ក្នុង​ពេល​នោះតែម្ដង៕   ចង់​ដឹង​ថា​​ឪពុក​កូន ហួរ ឡាវី ច្រៀង​ពីរោះ​យ៉ាង​ណា​នោះ ទស្សនា​វីដេអូ​ខាងក្រោម៖   https://youtu.be/zhvRTIlxJUc   អត្ថបទ៖ទ្រី រ៉ាវី ប្រភព​វីដេអូ៖Sabay Merl

អត្ថបទពេញនិយម