• 2021-04-12 07:06:31
  • ព័ត៌មាន

អាសូណាស់! លោក ហួរ ឡាវី ធ្លាក់ក្នុងស្ថានភាពបែបនេះ ក្រោយភរិយាទទួលមរណៈភាពចោល

  • 2021-04-12 07:06:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង វី ឌីណែត នៅតែបញ្ចេញសកម្មភាពស្រណោះនឹកអ្នកម្ដាយ បើទោះជាអ្នកមានគុណបាន ស្លាប់ឃ្លាតឆ្ងាយ អស់រយៈពេលច្រើនថ្ងៃមកហើយ។ ដោយឡែកស្ថានភាពរបស់ឪពុក វី ណែត ក៏មិន ខុសអីពីនាងប៉ុន្មានដែរ។

ជារឿយៗ ឌីណែត តែងតែបង្ហាញអារម្មណ៍ស្រងូតស្រងាត់នឹកអាល័យអ្នកម្ដាយដែលស្លាប់ចោលនាង មួយប៉ព្រិចដោយសារតែជំងឺកូវីដ-19ផ្ដាច់សង្ខារឱ្យព្រ័តពីក្រុមគ្រួសារ។ ដោយឡែកថ្មីៗនេះ ឌីណែត បានបង្ហោះសារស្រណោះរៀបរាប់ពីស្ថានភាពលោក ហួរ ឡាវី ក្រោយពីភរិយាបានស្លាប់ចោលលោក។ តារា​ស្រី ឲ្យ​ដឹង​ថា ឪពុក​នាង មានភាពក្រៀមក្រំ ស្ងាត់ស្ងៀម នឹករលឹកភរិយាស្ទើររាល់ថ្ងៃ។

វី ឌីណែត៖” ម៉ាក់ហាផ្កាម៉ាក់ដាំ រីកស្អាតណាស់ ម៉ាក់ដឹងអត់ប៉ាស្រោចទឹកអោយរាល់ថ្ងៃ ប៉ាតែងតែ អង្គុយមើលផ្កាម៉ាក់ដាំរហូត ហើយប៉ាគាត់ស្រងូតស្រងាត់ណាស់តាំងពីគ្មានម៉ាក់នៅ”។ មួយឃ្លានេះ ហាក់បីដូចជាប៉ះទង្គិចអារម្មណ៍យ៉ាងខ្លាំងចំពោះក្រុមគ្រួសារ ឌីណែត ដែលត្រូវបាត់បង់អ្នកម្ដាយជាទី ស្រលាញ់ឆាប់រហ័យបែបនេះ សូម្បីតែលើកចុងក្រោយក៏មិនអាចឃើញមុខ ដោយសារតែកាលនោះ ឌីណែត និងសមាជិកគ្រួសារផ្សេងទៀតជាប់ធ្វើចត្តាឡីស័ក។

រម្លឹកផងដែរថា ភរិយាយរបស់តារាចម្រៀងជើសចាស់លោក ហួរ ឡាវី បានបាត់បង់ជីវិតដោយសារជំងឺ កូវីដ១៩ ក្រោយបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលពីថ្ងៃទី ១១ មិនា ឆ្នាំ២០២១៕

អត្ថបទ៖ Pav SreyPich

មតិយោបល់