• 2021-03-19 06:25:17
  • ព័ត៌មាន

មុន​១​ម៉ោង​ទទួល​ដំណឹង​ថា​ភរិយា​ស្លាប់ លោក ហួរ ឡាវី បាន​ពោល​ពាក្យ​ដ៏​សង្វេគ​ទៅ​កាន់​ភរិយា

  • 2021-03-19 06:25:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​មុន​១​ម៉ោង​ទទួល​ដំណឹង​មរណភាព​របស់​ភរិយា តារា​ចម្រៀង​ជើង​ចាស់​សំឡេង​ស្អក ហួរ ឡាវី បាន​ពោល​ពាក្យ​ដ៏​អន្លង់អន្លោច​ពី​ផ្ទះ ដង្ហោយរកភរិយា​ដែល​កំពុង​ស្ថិតនៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់ តាម​បណ្ដាញ​សង្គម​Facebook នៅ​ថ្ងៃ​ទី១៩ ខែ​មីនា នេះ។

លោក ហួរ ឡាវី៖"អូន​អើយ​សូម​អូន​ត្រឡប់​មក​ផ្ទះ​វិញ បង​កំពុង​អង្គុយ​ចាំ​មើល​ផ្លូវ​ប្រពន្ធ​ទាំង​ទឹកភ្នែក តស៊ូ​ឡើង​អូន សាធុ សាធុ"។

លោក ហួរ ឡាវី ដែល​ត្រូវ​រស់នៅ​បែក​គ្នា​ពី​ភរិយា​ក្រោយ​ពី​គ្រូ​ពេទ្យ​ជំនាញ​រក​ឃើញ​ថា​ភរិយា​របស់​លោក​បាន​ឆ្លង​ជំងឺ​កូវីដ-១៩ ហើយ​ត្រូវ​យក​ទៅ​សម្រាក និង​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ប៉ុន្មាន​ថ្ងៃ​មក​ហើយ​នោះ កំពុង​ទន្ទឹង​រង់ចាំ​ផ្លូវ​ភរិយា និង​កូន​ស្រី​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូវីដ-១៩។

ក្រោយ​ពី​ទទួល​ដំណឹង​ពី​មិត្ដ​រួម​អាជីព​ម្នាក់​របស់​កូន​ស្រី​លោក​ថា ភរិយា​របស់​លោក​បាន​ស្លាប់​ទៅ​ហើយ​នោះ គឺ​លោក​មិន​ទាន់​បាន​បញ្ចេញ​សារ​អ្វី​ថ្មី​ទៀត​ទេ​ទាក់ទង​នឹង​គ្រួសារ​របស់​លោក​នៅ​ថ្ងៃ​នេះ។

ភរិយា​របស់​លោក ហួរ ឡាវី ដែល​ត្រូវ​ជា​ម្ដាយ​របស់​តារា​ចម្រៀង វី ឌីណែត ចាប់​ផ្ដើម​ធ្វើ​ទុក្ខ​ខ្លាំង​ហើយ​ចូល​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​ប៉ុន្មាន​ថ្ងៃ​ហើយ ហើយ​ស្រាប់​តែ​នៅ​ថ្ងៃ​នេះ​ទទួល​បាន​ដំណឹង​ថា អ្នក​ស្រី​បាន​ទទួល​មរណភាព​ហើយ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់