• 2021-03-16 07:06:23
  • ព័ត៌មាន

ទន្ទឹម​ធ្លាយ​រឿង​ឧកញ៉ា ឌួង ឆាយ វាយ​ប្រពន្ធ ស៊ឹម ស្រីនិច ចេញ​មក​ទម្លាយរឿងនាង​ត្រូវ​អតីត​សង្សារវាយ​២ឆ្នាំដែរ

  • 2021-03-16 07:06:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីម្សិលនេះនៅក្នុងបណ្ដាញសង្គមផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយអតីតភរិយាឧកញ្ញ៉ា ដួងឆាយ បានទម្លាយវីដេអូរងអំពើហិង្សាយ៉ាងធ្ងន់ធ្ងរពីស្វាមី ដែលធ្វើឱ្យមហាជនស្រឡាំងកាំងពេលបានឃើញ ហើយ​នៅ​ថ្ងៃ​នេះ ស្រី​ស្អាត ស៊ឹម ស្រីនិច ចេញ​មក​ទម្លាយ​រឿង​នាង​ធ្លាប់​ត្រូវ​សង្សារ​វាយ​រយៈ​ពេល ២​ឆ្នាំដែរ។

ករណីប្រើប្រាស់អំពើលើគ្រួសារនេះកំពុងក្លាយជាប្រធានបទយ៉ាងក្ដៅគគុកមានការវែកញែក និងរិះជាច្រើននៅលើបណ្ដាញសង្គម។ ស្របពេលវីដេអូហិង្សានេះបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងចំពោះស្មារតីនារី ស្រាប់តែលេចមុខតារាសម្ដែងស្រីឆ្នើម ស៊ឹម ស្រីនិច បានទម្លាយរឿងរ៉ាវជីវិតស្នេហារបស់នាងថាកន្លងមកនាងក៏ធ្លាប់រងអំពើហឹង្សាដូច្នេះដែរ។

តារាសម្ដែងស្រីរូបនេះ បានរម្លឹកអតីតកាលថា នាងក៏ធ្លាប់រងអំពើហិង្សាពីអតីតគូស្នេហ៍អស់រយៈពេល២ឆ្នាំ ដោយ​ក្នុងរយៈពេលនោះ បានបន្សល់ទុកនូវ​ការឈឺចាប់ និងស្នាកស្នាមជាច្រើនកន្លែងនៅលើដងខ្លួនរបស់នាង។

ស៊ឹម ស្រីនិច សរសេររៀបរាប់ថា ”នេះហើយដែលហៅថាការឈឺចាប់គ្មានសម្លេង បន្សល់ស្នាកស្នាម មាត់ថាស្រលាញ់តែទង្វើគឺគ្មាន មានតែពាក្យថាបងស្រវឹងបងសុំទោស។ ខ្ញុំអគុណខ្លួនឯងដែល២ឆ្នាំត្រឹម ខ្ញុំបញ្ចប់វាដោយចិត្តត្រជាក់បំផុត ការវាយដំច្រំធាក់ នឹងរឿងរ៉ាវផ្សេងៗ”។

រឿងរ៉ាវរបស់តារាស្រីរូបនេះធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ហើយស្ទើតែនឹកស្មានមិនដល់ថា នាងធ្លាប់រងអំពើព្រៃផ្សៃបែបនេះ។ ប៉ុន្តែទោះជាយ៉ាងណាស្រីស្អាតរូបនេះនៅតែរឹងមាំ និងអាចបន្តអាជីព ជាតារាសម្ដែងរបស់ខ្លួនបានយ៉ាងប៉ិនប្រសប់ ហើយបច្ចប្បន្ន ស្រីនិច ហាក់បោះជំហ៊ានក្នុងវិស័យភាពច្រើនមិនធម្មតាផងដែរ៕

អត្ថបទ៖ Pav SreyPich

មតិយោបល់