• 2021-03-16 08:28:48
  • ព័ត៌មាន

Laura Mam ក៏​នៅ​មិន​សុខ​ដែរ ក្រោយឃើញហិង្សា​លើ​នារី​បន្ត​បន្ទាប់!

  • 2021-03-16 08:28:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងកូនកាត់ខ្មែរអាមេរិក Laura Mam បង្ហោះសារនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង បង្ហាញពីការមិនពិតចិត្ត និងមិនគាំទ្រចំពោះរឿងអវិជ្ជមានជាច្រើនកើតឡើងលើស្ត្រី។

ជាក់ស្ដែងតារាចម្រៀងប្រចាំផលិតកម្ម បារមី រូបនេះបញ្ចេញប្រតិកម្មមិនពេញចិត្តចំពោះរឿងរ៉ាវ ប្រើប្រាស់អំពើហិង្សាមួយក្នុងក្រុមគ្រួសារឧកញ៉ា ដួង ឆាយ ។ Laura បានលើកឡើងថានាងពិតជា ខកចិត្តយ៉ាងខ្លាំង ដែលបានឃើញករណីអំពើហិង្សាកើតឡើងលើស្ត្រីជាប្រពន្ធ។

Laura ៖” អនុញ្ញាតអោយនាងខ្ញុំ និយាយដោយស្មោះ អោយអស់ពីចិត្ត ការធ្វើអំពើហិង្សា (បើទោះ ជាតូចក្តី ធំក្តី ឬ ក្នុងរូបភាពបែបណាក៏ដោយ) គឺជារឿងមិនអាចទទួលយកបាននោះទេ ហើយពិសេស គឺមិនគួរកើតឡើងទាល់តែសោះ ចំពោះសមាជិកណាមួយក្នុងគ្រួសារ មិនថាជាស្ត្រី ឬបុរស “។

កូនកាត់ខ្មែរអាមេរិករូបនេះបានសង្កត់ធ្ងន់ និងលើកទឹកចិត្តដល់មនុស្សគ្រប់រូបថា ទោះបីក្នុងកាលៈ ទេសៈណាមួយក៏ដោយ ប្រសិនបើមិនអាចគ្រប់គ្រងកំហឹង និងការឈឺចាប់បាន សូមដើរចេញការវាយ តប់មិនមែនជាជម្រើសល្អនោះទេ៕

អត្ថបទ៖ Pav SreyPich

មតិយោបល់