• 2015-04-13 17:00:07
  • Road Safety
ថ្ងៃ​អង្គរ​សង្ក្រាន្ត ឡូរ៉ា ម៉ម មាន Show ធំ​នៅ​ទីលាន​ជល់​ដំរី ថ្ងៃ​អង្គរ​សង្ក្រាន្ត ឡូរ៉ា ម៉ម មាន Show ធំ​នៅ​ទីលាន​ជល់​ដំរី
  • 2015-04-13 17:00:07
  • Road Safety

តារា​ចម្រៀង​កូន​កាត់ ខ្មែរ-អាមេរិកាំង ឡូរ៉ា ម៉ម បាន​បង្ហើប​ឲ្យ​ដឹង​ថា ថ្ងៃ​អង្គរ​សង្ក្រាន្ត ថ្ងៃ​ទី​៣ នាង​នឹង​មាន​ការ​សម្ដែង​ធំ (Big Show) នៅ​ទីលាន​ជល់​ដំរី។     តារា​ចម្រៀង​ដែល​ទើប​ចេញ​បទ "ម៉ាឌីហ្សុន​ថ្មី" រូប​នេះ បង្ហើប​ដូច្នេះ ប៉ុន្តែ​ពុំ​ព្រម​បញ្ចេញ​ថា​ការ​សម្ដែង​ធំ​នោះ​ជា​អ្វី​ទេ។ "ខ្ញុំ​មាន Show ធំ ពិសេស​នៅ​ទីលាន​ជល់​ដំរី ប៉ុន្តែ​អត់​ទាន់​ឲ្យ​ដឹង​ថា​ជា​អ្វី​ទេ ចាំ​ថ្ងៃ​ហ្នុង​ចាំ​ជួប​គ្នា...ចាំ​ដឹង!(សើច)”។   ជាមួយ​នឹង​ការ​បង្ហើប​ពី​កម្មវិធី​នេះ កម្មវិធី​អង្គរ​សង្ក្រាន្ត​ឆ្នាំ​នេះ ត្រូវ​បាន​គេ​ដឹង​ថា នឹង​មាន​ការ​រាំ​ម៉ាឌីហ្សុន​ទ្រង់​ទ្រាយ​ធំ​មួយ​ដែរ ខណៈ ឡូរ៉ា ឯណេះ​ក៏​ទើប​នឹង​បញ្ចេញ​បទ "ម៉ាឌីហ្សុន​ថ្មី"ដែរ។ ទោះ​យ៉ាង​នេះ​ក្ដី តារា​ស្រី​វ័យ ២៨​ឆ្នាំ​រូប​នេះ នៅ​តែ​មិន​ព្រម​បញ្ចេញ​ថា​កម្មវិធី​សម្ដែង​របស់​នាង​មាន​ពាក់​ព័ន្ធ​នឹង​ការ​រាំ​ម៉ាឌីហ្សុន​របស់​យុវវ័យ​ខ្ទង់​ពាន់​នាក់​នោះ ឬ​អត់​ទេ ដោយ​គ្រាន់​តែ​សុំ​ឲ្យ​រង់ចាំ​មើល​ទាំង​អស់​គ្នា។     ក្រៅ​ពី​កម្មវិធី​ធំ​ដែល​នាង​សុំ​លាក់​នៅ​គ្រា​នេះ ឡូរ៉ា នៅ​មាន​ការ​សម្ដែង​ដាច់​ឡែក​ចំនួន​ពីរ​ទៀត​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​ដែរ។ ការ​សម្ដែង​ទី​១ នាង​នឹង​ឡើង​ឆាក​តន្ត្រី​អង្គរ​សង្ក្រាន្ត ច្រៀង​ផង​រាំ​ផង​ក្នុង​បទ​ចម្រៀង​ថ្មី​របស់​នាង "ម៉ាឌីហ្សុន​ថ្មី" ដែល​ទើប​ចេញ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។   ការ​សម្ដែង​ដាច់​ដោយ​ឡែក​ទី​២​របស់​នាង គឺ​នៅ Pub Street ទី​ប្រជុំ​ជន​បរទេស​ដ៏​ល្បី​លើ​ទឹក​ដី​អង្គរ​នេះ។ "នៅ Pub Street នេះ​ខ្ញុំ​នឹង​សម្ដែង​៣​យប់​ជាប់​គ្នា​តែ​ម្ដង​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​នេះ"។ ឡូរ៉ា បញ្ជាក់។   បើ​ទោះ​ជា​ការ​សម្ដែង​មិន​ទាន់​មក​ដល់​នៅ​ឡើយ​ក្ដី ប៉ុន្តែ​តារា​ចម្រៀង​ដែល​សុខ​ចិត្ត​ចោល​ដី​អាមេរិក​មក​រស់​នៅ​ស្រុក​ខ្មែរ​យើង​នេះ បាន​ចាក​ចេញ​ទៅ​កាន់​សៀមរាប​តាំង​ពី​ថ្ងៃ​ទី​១០ មេសា​ម្ល៉េះ។ ដូច្នេះ​ប្រិយមិត្ត​​ណា ជា​អ្នក​គាំទ្រ ឡូរ៉ា ម៉ម និង​ចង់​ដឹង​ថា ការ​សម្ដែង​ដ៏​ធំ​អះអាង​ដោយ​សាមី​ខ្លួន​ជា​អ្វី រង់​ចាំ​ទាំង​អស់​គ្នា...!!!     អត្ថបទ៖ ទារិកា

  • 2015-04-06 18:48:48
  • Road Safety
ឡូរ៉ា ម៉ម បញ្ចេញ​ចង្វាក់​ម៉ាឌីហ្សុន​ទុក​រាំ​លេង​ចូល​ឆ្នាំ​ខ្មែរ ឡូរ៉ា ម៉ម បញ្ចេញ​ចង្វាក់​ម៉ាឌីហ្សុន​ទុក​រាំ​លេង​ចូល​ឆ្នាំ​ខ្មែរ
  • 2015-04-06 18:48:48
  • Road Safety

បន្ទាប់​ពី​បទ “ខ្ញុំ​មិន​សុខ​ចិត្ត​ទេ” និង "យល់​សប្ដិ​យល់​សូង"តារា​ចម្រៀង​កូន​ខ្មែរ-អាមេរិក ឡូរ៉ា ម៉ម បាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី​មួយ​ទៀត​ហើយ ជា​ចង្វាក់​ម៉ាឌីហ្សុន​សម្រាប់​រាំ​លេង​សប្បាយ​ៗ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ នា​ពេល​ខាង​មុខ។     ឡូរ៉ា កំពុង​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ Sabay   បទ​ថ្មី​ មាន​ចំណង​ជើង​ដូច​នឹង​ចង្វាក់​តែ​ម្ដង​គឺ "ម៉ាឌីហ្សុន​ថ្មី" ត្រៀម​នឹង​ចេញ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​លើ​ប្រព័ន្ធ YouTube។ បទ​នេះ ឡូរ៉ា បាន​យក​ផ្នែក​ខ្លះ​ នៃ​បទ​ចាស់ ក្នុង​នោះ ​គឺ​នាង​យក​តែ​សំឡេង​ហ្គីតា​ប៉ុណ្ណោះ ប៉ុន្តែ​ ក្រៅ​ពី​នេះ គឺ​ធ្វើ​ថ្មី​ទាំង​អស់។ "ខ្ញុំ​បាន​ធ្វើ​វា​ពិសេស​តែ​ម្ដង​សម្រាប់​ពុក​ម៉ែ​បង​ប្អូន​រាំ​លេង​សប្បាយ!"។ ឡូរ៉ា ថ្លែង។   “ម៉ាឌីហ្សុន​" គឺ​ជា​ចង្វាក់​មួយ​ក្នុង​ចំណោម​ចង្វាក់​ នៃ​បទ​ភ្លេង​ជា​ច្រើន​ដែល​មាន​ក្នុង​បទ​ចម្រៀង​ខ្មែរ មាន​ដូច​ជា រាំ​វង់ រាំ​ក្បាច់ សារ៉ាវ៉ាន់ និង​ លាំ​ឡាវ​ ជា​ដើម។ យ៉ាង​ណា ឡូរ៉ា ជ្រើស​រើស​យក​ចង្វាក់​នេះ ធ្វើ​ជា​ស្នាដៃ​ថ្មី​របស់​នាង ក៏​ព្រោះ​តែ​នាង​កត់​សម្គាល់​ឃើញ​ថា "ម៉ាឌីហ្សុន" ជា​ចង្វាក់​មួយ​ដែល​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​និយម​ចូល​ចិត្ត​រាំ​លេង​បំផុត។   ឡូរ៉ា ថ្លែង​បន្ត​ថា “ចំពោះ​ខ្ញុំ គឺ​ខ្ញុំ​ចូល​ចិត្ត ម៉ាឌីហ្សុន​មែន​ទែន ម្យ៉ាង​ប្រសិន​បើ​យើង​មើល​ពី​ប្រវត្តិ ម៉ាឌីហ្សុន គឺ​មក​ពី​ស្រុក​អាមេរិក ជំនាន់ ​៦០ តែ​មក​ទល់​រាល់​ថ្ងៃ​នៅ​ស្រុក​អាមេរិក អត់​មាន​អ្នក​ណា​ស្គាល់ អ្នក​ណា​ចាំ​ម៉ាឌីហ្សុន​ទេ។ អីចឹង​ពិសេស​មែន​ទែន​សម្រាប់​ស្រុក​ខ្មែរ​យើង​ដែល​នៅ​មាន។ ទី​២​ខ្ញុំ​ឃើញ​ថា បង​ប្អូន​យើង​លោក​យាយ​លោក​តា​ចូល​ចិត្ត​រាំ​បទ​នេះ​ណាស់ ហើយ​វា​ប្លែក​មែន​ទែន​ពី​រាំ​វង់​អី គឺ​យើង​រាំ​ទៅ​សប្បាយ ហើយ​វា​ជា Symbol ល្អ​មែន​ទែន​សម្រាប់​ស្រុក​ខ្មែរ"។   https://youtu.be/sWJkpSUb_AU   គិត​មក​ទល់​ពេល​នេះ "ម៉ាឌីហ្សុន​ថ្មី" គឺ​ជា​បទ​ចម្រៀង​ចង្វាក់​ម៉ាឌីហ្សុន​ដំបូង​ដែល​តារា​ចម្រៀង​កូន​កាត់​រូប​នេះ​បាន​ធ្វើ ចាប់​តាំង​ពី​នាង​បាន​ផ្លាស់​លំនៅ​ពី​សហរដ្ឋអាមេរិក​មក​កម្ពុជា​កាល​ពី​ចុង​ឆ្នាំ ២០១៣។ ទោះ​យ៉ាង​នេះ​ក្ដី មាន​ចំណុច​មួយ​ដែល​ដូច​គ្នា​នឹង​បទ​មុន គឺ ឡូរ៉ា តែង​តែ​បញ្ចូល​សិល្បៈ​បុរាណ។ ចំណុច​នេះ តារា​ចម្រៀង​វ័យ ២៨ ​ឆ្នាំ​ រូប​នេះ ថ្លែង​ថា ទី ​១ ​នាង​ចង់​បន្ថែម​រសជាតិ ប៉ុន្តែ​សំខាន់​នាង​ចង់​បណ្ដុះ​ស្មារតី​យុវវ័យ​ឲ្យ​ចេះ​ស្រឡាញ់ និង ​ដឹង​ពី​សក្ដានុពល​របស់​សិល្បៈ​បុរាណ​ខ្មែរ​យើង។     “ភាគ​ច្រើន​ខ្ញុំ​មើល​ឃើញ​ថា យុវវ័យ​យើង​ចូល​ចិត្ត​មើល​ទៅ​ក្រៅ​ប្រទេស​ អំពី​អ្វី​ដែល​គេ​ថា​ឡូយ ​ដូច​ជា ​ស្រុក​កូរ៉េ ស្រុក​អាមេរិក ប៉ុន្តែ​តាម​ជំនឿ​ខ្ញុំ ខ្ញុំ​គិត​ថា ​ខ្មែរ​យើង​ឡូយ​ជាង​គេ​ទាំង​អស់ យើង​មាន​សិល្បៈ​បុរាណ សម័យ​អី​ឡូយ​ហើយ មិន​ចាំ​បាច់​មើល​ទៅ​ក្រៅ​ប្រទេស​ទេ អីចឹង​បើ​យើង​ធ្វើ​ថ្មី​ដោយ​ច្របាច់​បញ្ចូល​គ្នា ខ្ញុំ​គិត​ថា​ឡូយ​ជាង​គេ​ទាំង​អស់"។   បទ​ចម្រៀង "ម៉ាឌីហ្សុន​ថ្មី" គឺ​ជា​ចម្រៀង​តែ​មួយ​បទ​គត់ ដែល ឡូរ៉ា ផ្ដល់​ជា​ចំណង​ដៃ​សម្រាប់​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។ ប៉ុន្តែ ឡូរ៉ា ប្រាប់​ថា បន្ទាប់​ពី​បុណ្យ​ជាតិ​ដ៏​ធំ​នេះ​ទៅ នាង​នឹង​មាន​ចំណង​ដៃ​បន្ត​បន្ទាប់​ទៀត។ យ៉ាង​ណា​ក៏​ដោយ ចំណង​ដៃ​ក្រោយ​ៗ​នេះ នាង​នឹង​វិល​ទៅ​រឿង​ស្នេហា​ម្ដង៕        សកម្មភាព ឡូរ៉ា និង​ក្រុម​ការងារ​រាំ​ចង្វាក់​ម៉ាឌីហ្សុន ថត MV កាល​ពី​សប្ដាហ៍​មុន   អត្ថបទ៖ ទារិកា

  • 2015-04-13 17:00:07
  • Road Safety
ថ្ងៃ​អង្គរ​សង្ក្រាន្ត ឡូរ៉ា ម៉ម មាន Show ធំ​នៅ​ទីលាន​ជល់​ដំរី

តារា​ចម្រៀង​កូន​កាត់ ខ្មែរ-អាមេរិកាំង ឡូរ៉ា ម៉ម បាន​បង្ហើប​ឲ្យ​ដឹង​ថា ថ្ងៃ​អង្គរ​សង្ក្រាន្ត ថ្ងៃ​ទី​៣ នាង​នឹង​មាន​ការ​សម្ដែង​ធំ (Big Show) នៅ​ទីលាន​ជល់​ដំរី។     តារា​ចម្រៀង​ដែល​ទើប​ចេញ​បទ "ម៉ាឌីហ្សុន​ថ្មី" រូប​នេះ បង្ហើប​ដូច្នេះ ប៉ុន្តែ​ពុំ​ព្រម​បញ្ចេញ​ថា​ការ​សម្ដែង​ធំ​នោះ​ជា​អ្វី​ទេ។ "ខ្ញុំ​មាន Show ធំ ពិសេស​នៅ​ទីលាន​ជល់​ដំរី ប៉ុន្តែ​អត់​ទាន់​ឲ្យ​ដឹង​ថា​ជា​អ្វី​ទេ ចាំ​ថ្ងៃ​ហ្នុង​ចាំ​ជួប​គ្នា...ចាំ​ដឹង!(សើច)”។   ជាមួយ​នឹង​ការ​បង្ហើប​ពី​កម្មវិធី​នេះ កម្មវិធី​អង្គរ​សង្ក្រាន្ត​ឆ្នាំ​នេះ ត្រូវ​បាន​គេ​ដឹង​ថា នឹង​មាន​ការ​រាំ​ម៉ាឌីហ្សុន​ទ្រង់​ទ្រាយ​ធំ​មួយ​ដែរ ខណៈ ឡូរ៉ា ឯណេះ​ក៏​ទើប​នឹង​បញ្ចេញ​បទ "ម៉ាឌីហ្សុន​ថ្មី"ដែរ។ ទោះ​យ៉ាង​នេះ​ក្ដី តារា​ស្រី​វ័យ ២៨​ឆ្នាំ​រូប​នេះ នៅ​តែ​មិន​ព្រម​បញ្ចេញ​ថា​កម្មវិធី​សម្ដែង​របស់​នាង​មាន​ពាក់​ព័ន្ធ​នឹង​ការ​រាំ​ម៉ាឌីហ្សុន​របស់​យុវវ័យ​ខ្ទង់​ពាន់​នាក់​នោះ ឬ​អត់​ទេ ដោយ​គ្រាន់​តែ​សុំ​ឲ្យ​រង់ចាំ​មើល​ទាំង​អស់​គ្នា។     ក្រៅ​ពី​កម្មវិធី​ធំ​ដែល​នាង​សុំ​លាក់​នៅ​គ្រា​នេះ ឡូរ៉ា នៅ​មាន​ការ​សម្ដែង​ដាច់​ឡែក​ចំនួន​ពីរ​ទៀត​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​ដែរ។ ការ​សម្ដែង​ទី​១ នាង​នឹង​ឡើង​ឆាក​តន្ត្រី​អង្គរ​សង្ក្រាន្ត ច្រៀង​ផង​រាំ​ផង​ក្នុង​បទ​ចម្រៀង​ថ្មី​របស់​នាង "ម៉ាឌីហ្សុន​ថ្មី" ដែល​ទើប​ចេញ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។   ការ​សម្ដែង​ដាច់​ដោយ​ឡែក​ទី​២​របស់​នាង គឺ​នៅ Pub Street ទី​ប្រជុំ​ជន​បរទេស​ដ៏​ល្បី​លើ​ទឹក​ដី​អង្គរ​នេះ។ "នៅ Pub Street នេះ​ខ្ញុំ​នឹង​សម្ដែង​៣​យប់​ជាប់​គ្នា​តែ​ម្ដង​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​នេះ"។ ឡូរ៉ា បញ្ជាក់។   បើ​ទោះ​ជា​ការ​សម្ដែង​មិន​ទាន់​មក​ដល់​នៅ​ឡើយ​ក្ដី ប៉ុន្តែ​តារា​ចម្រៀង​ដែល​សុខ​ចិត្ត​ចោល​ដី​អាមេរិក​មក​រស់​នៅ​ស្រុក​ខ្មែរ​យើង​នេះ បាន​ចាក​ចេញ​ទៅ​កាន់​សៀមរាប​តាំង​ពី​ថ្ងៃ​ទី​១០ មេសា​ម្ល៉េះ។ ដូច្នេះ​ប្រិយមិត្ត​​ណា ជា​អ្នក​គាំទ្រ ឡូរ៉ា ម៉ម និង​ចង់​ដឹង​ថា ការ​សម្ដែង​ដ៏​ធំ​អះអាង​ដោយ​សាមី​ខ្លួន​ជា​អ្វី រង់​ចាំ​ទាំង​អស់​គ្នា...!!!     អត្ថបទ៖ ទារិកា

  • 2015-04-06 18:48:48
  • Road Safety
ឡូរ៉ា ម៉ម បញ្ចេញ​ចង្វាក់​ម៉ាឌីហ្សុន​ទុក​រាំ​លេង​ចូល​ឆ្នាំ​ខ្មែរ

អត្ថបទពេញនិយម