• 2021-03-16 12:53:22
  • ព័ត៌មាន

ពាក្យ​ថា "សូម​នាយ ចឺម និង​គ្រួសារ​ចាក​ឆ្ងាយ​ពី​កូវីដ" កំពុង​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ព្រលប់​នេះ

  • 2021-03-16 12:53:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ការ​ភ្ញាក់​ផ្អើល​មួយ​ឈុល​ទៀត​នៅ​ព្រលប់​នេះ ក្រោយ​មាន​ដំណឹង​មួយ​ដែល​សង្ស័យ​ថា នាយ ចឺម អាច​ក្លាយ​ជា​សិល្បករ​​រង​គ្រោះ​ម្នាក់​ទៀត​ដោយ​សារ​មេរោគ​កូវីដ១៩។

គណនី​ហ្វេសប៊ុក​ឈ្មោះ Hun Bunra បាន​បញ្ចេញ​ពី​រឿង​នេះ ជាមួយ​នឹង​រូប​ថត​ស្ដី​ពី​សកម្មភាព​ក្រុម​គ្រូ​ពេទ្យ​មួយ​ក្រុម​បាន និង​កំពុង​យក​សំណាក​លើ​យុវជន​ម្នាក់​ដែល​គេ​សង្ស័យ​ថា​ជា​តារា​ចម្រៀង​សាន់ដេ។

ការ​សង្ស័យ​នេះ ដោយ​សារ​តែ​ម្ចាស់​គណនី​ដែល​ជា​សមាជិក​ក្រុម​គ្រូ​ពេទ្យ​ប្រចាំការ​ក្នុង​មណ្ឌល​ចត្តាឡីស័ក នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ បាន​សរសេរ​សារ​ជូន​ពរ​នាយ ចឺម និង​ក្រុម​គ្រួសារ ថា ៖ "ជូនពរនាយចឺម និងក្រុមគ្រួសារ រួចចាកឆ្ងាយពីការឆ្លងកូវីដ"។

សារ​ខ្លី​នេះ និង​រូប​ភាព​ពី​សកម្មភាព​របស់​ក្រុម​គ្រូ​ពេទ្យ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង ព្រម​ទាំង​មន្ទិល​សង្ស័យ​ផង​ដែរ។ ប្រិយមិត្ត​ជា​ច្រើន​បាន​ចោទ​សួរ​ម្ចាស់​គណនី​ថា​តើ នាយ​ចឺម និង​ក្រុម​គ្រួសារ​បាន​ឆ្លង​កូវីដ​មែន​ឬ​មិន​មែន?

ជុំវិញ​បញ្ហា​នេះ គេ​ឃើញ​ម្ចាស់​គណនី​បាន​ឆ្លើយ​បញ្ជាក់​ថា រូប​ភាព​ដែល​ប្រិយមិត្តឃើញ​នោះ គឺ​ជា​សកម្មភាព​យក​សំណាក​នាយ ចឺម និង​ក្រុម​គ្រួសារ​ទៅ​ពិនិត្យ។ ចំពោះ​ករណី​នេះ​ប្រិយមិត្ត​មាន​ចម្ងល់​ទៀត​ថា តើ​អតីត​តារា​កំប្លែង​របស់​ស៊ីធីអិន​រូប​នេះ មាន​ជាប់​ពាក់ព័ន្ធបែប​ណា ជាមួយ​អ្នក​ណា ទើប​ឈាន​ដល់​ការ​ចុះ​មក​យក​សំណាក​ទៅ​ពិនិត្យបែប​នេះ។

សំណួរ​នេះ ម្ចាស់​គណនី​ដដែល ប្រាប់​ថា​លោក​មិន​ច្បាស់​ទេ ប៉ុន្តែ​ទំនង​ជា​តារា​ចម្រៀង​វ័យ​ក្មេង មាន​ពាក់​ព័ន្ធនឹង​ក្រុម​តារា​ដែល​បាន​រក​ឃើញ​វិជ្ជមាន​កូវីដ​១៩​រួច​ហើយ​ណា​មួយ។ មុន​ពេល​មាន​រឿង​នេះ​កើត​ឡើង គេ​ចាំ​ថា​អ្នក​នាង សេង ចិន្តា ហៅ ស្រី​អ៊ីត ជា​សមាជិក​ក្រុម​កំប្លែង​នាយ​ពែកមី​របស់​ស្ថានីយ​ទូរទស្សន័​ស៊ីធីអិន និង​ជា​ម្ដាយ​មីង​របស់​នាយ ចឺម ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូវីដ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។

យ៉ាង​ណា គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ថា នាយ ចឺម មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​របស់​ម្ដាយ​មីង ឬ​យ៉ាង​ណា។ ងាក​ទៅ​សាមី​ខ្លួន​តារា​ចម្រៀង​វិញ គេ​នៅ​មិន​ទាន់​ឃើញ​មាន​ចេញ​មក​ស្រាយ​បំភ្លឺ​ណា​មួយ​នៅ​ឡើយ​នៅ​ព្រលប់​ម៉ោង ៧ និង៤១នាទី​ថ្ងៃ​ទី ១៦ មីនា ២០២១​នេះ៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី