• 2021-03-18 07:40:00
  • ព័ត៌មាន

រឿងពិត ១២យ៉ាងពីភាពយន្តខ្នាតធំ «Titanic» អ្នកដឹងហើយភ្ញាក់ចំហមាត់ធ្លុង

  • 2021-03-18 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្តផលិតនៅឆ្នាំ ១៩៩៧ «Titanic» ជារឿងដែលចំណាយដើមទុនផលិតអស់ច្រើនមិនធម្មតាឡើយ និងក៏អាច​រក​ចំណូល​បាន​ខ្ពស់ដូចគ្នាមកទល់សព្វថ្ងៃ។ វាបានទាក់បេះដូងមនុស្ស​ជា​ច្រើននាក់ ឲ្យដក់ជាប់​គ្មានថ្ងៃបំភ្លេចបាន​ឡើយ ជាពិសេសឲ្យតែឮបទ «My Heart Will Go On» គ្រប់គ្នាក៏ច្បាស់ជានឹកឃើញដល់ Jack និង Rose ហើយ។

រឿងនេះ ទទួលបាន​ភាពជោគជ័យ​មិនធម្មតា ហើយគ្រប់គ្នា​ច្បាស់ជា​ចាំ​ច្បាស់គ្រប់ឈុតឆាកក្នុងរឿង ប៉ុន្តែក៏នៅ​មាន​ចំណុចខ្លះដែល​មិនមែន​ទាំងអស់គ្នា​សុទ្ធ​តែដឹងពីអ្វី​ដែល​បាន​កើតឡើង​ពីក្រោយឆាក។ ពេល​នេះ​សូម​បង្ហាញជូននូវរឿងពិតទាំងនោះ​ដូចខាងក្រោម៖

១. ប្ដីប្រពន្ធចាស់ៗដែលគេងនៅគ្រែ ពេល​កាប៉ាល់លិចនោះ គឺមាន​ពិតមែន ផ្អែកតាមសាច់រឿងពិត

២. សាច់រឿង​ដែលអ្នកម្ដាយម្នាក់ជនជាតិអៀរឡង់ ប្រាប់កូនៗរបស់ខ្លួននោះគឺ ពី «Tír Na nÓg» ទីកន្លែងដែលស្ថិតនៅ Celtic Otherworld គោលបំណងគឺ ដើម្បីឲ្យកូនៗស្ងប់អារម្មណ៍កុំឲ្យមាន​ការភ័យស្លន់។

៣. រូបគំនូររបស់ Rose តាមពិត​មិនមែន​ជាស្នាដៃរបស់ Jack ទេ តែជាដៃរបស់អ្នកដឹកនាំរឿង James Cameron។ មិនមែនត្រឹម​តែគំនូររបស់ Rose ទេ ពោលគឺរាល់គំនូរទាំងអស់របស់ Jack ដែល​មាន​ក្នុងរឿង។

៤. ទឹកដែល Kate Winslet (Rose) ថតនោះ ពិតជា​ត្រជាក់ខ្លាំង រហូតនាងឡើងកម្ដៅភ្លាមៗ ព្រោះត្រជាក់សឹងកកឈាម។

៥. ឈុតដែល​ Rose ស្ដោះទឹកមាត់ដាក់ Cal គ្មានក្នុង​​ Script ទេ គឺ Kate (Rose) បន្ថែម​ខ្លួនឯង ដើម្បីឲ្យមើលទៅស្ដែងពិតៗ។

៦. វីដេអូ Footage នៃសភាពកប៉ាល់ Titanic លិចក្រោមទឹកនោះ គឺជារូបភាព​ពិតប្រាកដ ហើយអ្នកដឹកនាំរឿង ជាអ្នក​មុជទៅមើល ហើយឃើញផ្ទាល់។

៧. អ្នកដឹកនាំរឿង ថតត្រឹម​តែ១ដងប៉ុណ្ណោះ ត្រង់ឈុតទឹកលិចចូលកប៉ាល់ កន្លែងជណ្ដើរធំ

៨. James Cameron (អ្នកដឹកនាំរឿង) មិនចង់ឲ្យមាន​បទចម្រៀងណាមួយត្រូវ​ដាក់បញ្ចូល​ក្នុងរឿងរបស់លោកទេ។ រហូតដល់ James Hornor (ផលិតករបទចម្រៀង) លួចធ្វើបទជាមួយ Célin Dion ហើយយកទៅឲ្យ James Cameron ស្ដាប់ ស្រាប់តែអ្នកដឹកនាំរឿងនេះ​ជាប់ចិត្តភ្លាមៗ។

៩. ឈុតក្មេងប្រុសឈរលេងនៅលើកប៉ាល់ ពិតជាមានពិតមែន ហើយអ្នកដឹកនាំបង្កើតឈុតនេះ​ឡើង ផ្អែកតាមរូបភាពពិតៗដែល​ថត​នៅ​ឆ្នាំ ១៩១២។

១០. កប៉ាល់ទីតានិកពិតប្រាកដ លិចនៅ​ម៉ោង ០២:២០នាទី ប៉ុន្តែក្នុងរឿងកប៉ាល់លិចម៉ោង ០២:១៥នាទីដូចនៅក្នុងរូប។ ប៉ុន្តែតាមពិត វាជា​ការរៀបចំឡើង ដោយសារអ្នកដឹកនាំរឿង​ចង់បញ្ជាក់​ថា​ នៅសល់ ៥នាទីទៀត ត្រូវនឹងម៉ោង ០២:២០នាទី គ្រប់យ៉ាង​ត្រូវបញ្ចប់ទាំងអស់។

១១. Kate ស្ទើរត្រូវលង់ទឹកហើយពេល​ថត​ឈុតលិចទឹកមួយ ដោយសារអាវក្រៅរបស់នាងធ្ងន់ពេក ទើបនាងដោះចេញ

១២. បន្ទះឈើដែល Rose ដេកពីលើពេល​កប៉ាល់លិច ពិតជាមាន​មែន ដោយវាត្រូវបាន​រកឃើញចេញពីបំណែកកប៉ាល់៕​

ប្រភព៖ Boredpanda

មតិយោបល់