• 2021-03-22 04:00:25
  • ព័ត៌មាន

Big Hit នឹង​ចាប់ផ្ដើមអនាគត​ថ្មីក្នុង​នាម​ជា​ «HYBE» ជា​ផ្លូវការចាប់ពីពេល​នេះ​តទៅ

  • 2021-03-22 04:00:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមព័ត៌មាន​បាន​ចុះផ្សាយ​នៅ​ថ្ងៃ​នេះ​ បាន​ឲ្យ​ដឹង​ថា​ ផលិតកម្ម Big Hit នឹង​ផ្លាស់​ទីស្នាក់ការកណ្ដាល​របស់ខ្លួន​ទៅកាន់​ Yongsan Trade Center ក្នុងតំបន់ Yongsan-Gu ទីក្រុងសេអ៊ូលនៅ​ថ្ងៃនេះ។

ការិយាល័យ​ធំ​នេះ​មាន​កម្ពស់សរុប​ ២៦ជាន់ ហើយមាន​ទំហំ ៦ម៉ឺនម៉ែត្រការ៉េ ចំណែក​ទាំងនាយកប្រតិបត្តិ និងបុគ្គលិកមាន​ទាំងអស់ ១០០០នាក់។

ផ្នែក​ខាងក្នុង​នៃ​អគារ​នេះ​មាន​ ៣​ផ្នែក​ធំៗ គឺ​ផ្នែក​កម្សាន្ត ការិយាល័យធ្វើការ និង Public Welfare។ បន្ថែម​ពីលើ​នេះ ក៏នៅ​មាន​គម្រោង​សម្រាប់សារមន្ទីរ ដែល​នឹង​ត្រូវ​សាងសង់នៅ​ជាន់​ផ្ទាល់​ដី សម្រាប់អ្នក​គាំទ្រ និងមហាជន​ដែល​ចង់ទៅទស្សនា។

រម្លឹក​ត្រឡប់​ទៅ​ខែមីនា ឆ្នាំ ២០១៩ លោក Bang Si Hyuk បាន​ប្រកាស​ថាផលិតកម្ម Big Hit នឹង​ប្ដូរទៅជា​​ឈ្មោះផ្លូវការ «HYBE» វិញ ហើយ​ក៏​បាន​ណែនាំ និងលើក​យក​ពីគុណ​តម្លៃ​នៃ​គម្រោង និង​រចនាសម្ព័ន្ធថ្មីៗជា​ច្រើន​ផងដែរ៕

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់