- 2021-03-24 05:50:23
- ព័ត៌មាន
ស្ញប់ស្ញែងណាស់! ករុណា ពេជ្រ នាំយកអាហារយ៉ាងច្រើនជូនមិត្តរួមការងារ Town កំពុងធ្វើចត្តាឡីស័ក
- 2021-03-24 05:50:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ញប់ស្ញែងណាស់! ករុណា ពេជ្រ នាំយកអាហារយ៉ាងច្រើនជូនមិត្តរួមការងារ Town កំពុងធ្វើចត្តាឡីស័ក
ចន្លោះមិនឃើញ
តារាចម្រៀងប្រចាំផលិតកម្មថោន ករុណា ពេជ្រ បាននាំយកសម្ភារៈ និងអាហារជាច្រើនទៅជូនមិត្តរួម ការងារផលិតកម្ម Town ជាច្រើននាក់ដែលកំពុងសម្រាកធ្វើចត្តាឡីស័កក្រោយរកឃើញអ្នកគ្រប់គ្រង ការផ្សាយទូរទស្សន៍ Town ម្នាក់វិជ្ជមានកូវីដកាលពីថ្ងៃទី១៥ មីនា កន្លងទៅ។
មិនឱបដៃឈរមើលក្រុមការងារកំពុងជួបស្ថានភាពលំបាកកាលពីម្សិលមិញនេះទេ ករុណា ពេជ្រ បាននាំ យកសម្ភារៈ និងអាហារបំពនសុខភាព និងមាន ផ្លែក្រូច ពងមាន់ ត្រីខ និងរបស់របរជាច្រើនផ្សេងទៀតជូនទៅក្រុមការងារជាការសម្រួលទុក្ខអ្នកទាំងនោះ។
ករុណា ពេជ្រ បង្ហាញឱ្យឃើញពីទឹកចិត្តប្រពៃរបស់លោក ជូនចំពោះមិត្តរួមការងារ ហើយជាពិសេសទ្រនំដែលលោកបានរស់នៅអស់រយៈពេលជាង១០ឆ្នាំមកនេះ លោកមានអនុស្សវរីយ៍ជាច្រើនជាមួយក្រុមការងារ។ លើសពីនេះ តារាចម្រៀងរូបនេះបានលើកឡើងថា ផលិតកម្ម ថោន មិនត្រឹមតែជាកន្លែងការ ងាររបស់លោកប៉ុណ្ណោះទេ ក៏ជាថ្នាក់បង្រៀនឱ្យលោកមានថ្ងៃនេះផងដែរ ហើយអ្វីដែលលោកមាន ថ្ងៃនេះគឺមួយផ្នែកធំបានមកពី Town។
ហេតុដូច្នេះហើយទើបធ្វើឱ្យរូបលោក មិនអាចឱបដៃឈរមើលក៏បាននាំយករបស់របរ អាហារជាច្រើន ជូនមិត្តក្នុងស្ថាប័នទាំងអស់ជាការនឹករលឹក និងសម្រួលការលំបាក បើទោះជាមួយរយៈពេលចុងក្រោយនេះ ករុណា ពេជ្រ មិនបានធ្វើការជាមួយពួកគេក្ដីក៏លោកនៅតែមានចិត្តប្រពៃធ្វើទង្វើល្អបែបនេះ៕