• 2021-03-29 05:58:41
  • ព័ត៌មាន

ជួយ​ត្រេក​អរ Miss Grand Myanmar ត្រូវ​បាន​អនុញ្ញាតឲ្យ​ស្នាក់នៅប្រទេសថៃបន្តដើម្បី​ធានាសុវត្ថិភាព

  • 2021-03-29 05:58:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Miss Grand Myanma កញ្ញា Han Lay ទទួលបានការអនុញ្ញាតស្នាក់នៅបន្តក្នុងប្រទេសថៃដើម្បី ធានាសុវត្ថិភាពរបស់នាង បើទោះជា Miss Grand ប្រចាំប្រទេសដទៃទៀតបានវិលត្រឡប់ទៅប្រទេស រាងខ្លួនក្ដី។ នេះ​បើ​តាម​ការ​បញ្ចាក់​របស់​កម្មវិធី Miss Grand Pagaent insider។

កម្មវីធីប្រកួតបវរកញ្ញាលំដាប់ពិភពលោក Miss Grand International បានបញ្ចប់ដោយរលូនកាលពី យប់ថ្ងៃទី២៧ មីនា កន្លងទៅ។ ហើយបេក្ខនារីប្រកួតទាំងអស់ក៏បានធ្វើដំណើរទៅប្រទេសរាងៗខ្លួន រួចរាល់ ដោយឡែក Miss Grand Myanma នាង Han lay មិនទាន់វិលត្រឡប់ទៅប្រទេសខ្លួននៅ ឡើយទេដោយសារតែមានការព្រួយបារម្ភសុវត្ថិភាពនាង ថៃក៏សម្រេចចិត្តអនុញ្ញាតឱ្យបវរកញ្ញារូបនេះអាចស្នាក់នៅបន្ត។

ក្ដីបារម្ភនេះកើតឡើងក្រោយពេល Han lay សម្រកទឹកភ្នែកលើឆាកអន្តរជាតិនិយាយរៀបរាប់ពីស្ថាន ភាពប្រទេសខ្លួនអំពីការធ្វើរដ្ឋប្រហាកាន់តែខ្លាំងឡើង ដោយប្រជាជនស្លាប់ជាបន្តបន្ទាប់កើនឡើងរាល់ ថ្ងៃ Han Lay លើដៃសុំជំនួយជួយប្រទេសនាងផង។

លើសពីនេះ Han Lay បានប្រាប់អ្នកសារព័ត៌មានថា នាងដឹងខ្លួនឯងច្បាស់ណាស់ថាពេលត្រឡប់ទៅ មីយ៉ាម៉ា វិញនាងគ្មានសុវត្តិភាពទេ ផ្លូវ២គត់ដែលនាងអាចជ្រើសរើសបាននោះគឺ ស្លាប់ ឬជាប់គុករង ធ្វើទារុណកម្មព្រៃផ្សៃ៕

អត្ថបទ៖ Pav SreyPich

មតិយោបល់