• 2021-03-30 12:23:51
  • ព័ត៌មាន

អ្វីដែលតារា K-Pop ៥ រូបខ្លាចរអាបំផុតនេះ អាចនឹងធ្វើឲ្យអ្នកមិនជឿ តែវាជាការពិត

  • 2021-03-30 12:23:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាៗពូកែ​ធ្វើ​ឲ្យអារម្មណ៍របស់​មហាជនទូទៅ​សប្បាយរីករាយ ហើយក៏ពូកែ​លាក់អារម្មណ៍មិនល្អពីភ្នែកគ្រប់គ្នា​ដែរ ជាពិសេសអ្វីដែលពួកគេ​ភ័យ​ខ្លាច​បំផុត ដោយព្យាយាម​ប្រឈម​នឹង​វាយ៉ាង​ស្ងៀមស្ងាត់ទៅវិញ។

ខាងក្រោម​ សូម​លើកយក​តារា K-Pop ៥នាក់ដែល​ជួប​ឧបសគ្គនឹង​រឿងភ័យ​ខ្លាច រហូតគ្រប់គ្នា​ស្មានមិនដល់៖

១. Taeyeon (Girls’ Generation)

នាង​ធ្លាប់ខ្លាចកាមេរ៉ា ប៉ុន្តែព្យាយាម​ប្រឈម និង​សម្របជាមួយ​វា​ទាល់តែបាន​សម្រេច។ កាលពីមុន ឲ្យតែឃើញកាមេរ៉ាបាញ់តម្រង់មករក នាង​តែង​ភ័យផ្អើលៗជានិច្ច។

២. Sunny (Girls’ Generation)

សំឡេងលាន់ខ្លាំង​ គឺជា​អ្វីដែល Sunny ព្រឺសម្បុរបំផុត ក៏ព្រោះមាន​ដើមហេតុនៅពីក្រោយ។ កាលពីតូចនាង​ធ្លាប់ឮស្នូរគ្រាប់កាំភ្លើង និងគ្រាប់បែកពេញៗត្រចៀក ហេតុនេះ​ទើប​វា​បន្សល់ទុកឲ្យនាង​នូវអារម្មណ៍ភ័យខ្លាចដល់ពេល​នេះ ឲ្យតែឮសំឡេងអ្វី​មួយ​ផ្ទុះខ្លាំងៗ។

៣. Dasom (SISTAR)

ដោយសារ Concept របស់ SISTAR គឺសិចស៊ី ដូចនេះ​ឈុតដែល​សមាជិក​ត្រូវ​ស្លៀកក៏ត្រូវ​បញ្ចេញ​ខ្លាំង​តាមនោះ។ ពេល​នោះ​ហើយ​ដែល Dasom ចាប់ផ្ដើម​ភ័យ​នឹង​ការឡើងទម្ងន់។

៤. Ten (NCT)

Ten វិញ​ខុសគេ​បន្តិច ព្រោះ​លោក​មានទម្លាប់ខ្លាច ឬស្អប់ផ្លែឈើ។ តារា K-Pop ជនជាតិថៃ​រូបនេះ​បាន​និយាយថា​ខ្លួនពិតជា​ស្អប់រសជាត និង​ក្លិន​ផ្លែឈើណាស់ រហូត​ដល់រអាក្នុង​ការ​ញ៉ាំទៀត។ ទោះ​បី​ជា​កាលពីតូចធ្លាប់ញ៉ាំ ប៉ុន្តែ​មក​ដល់ពេល​នេះ​ Ten មិន​ញ៉ាំ​ងាយៗនោះទេ។

៥. Sojin (Girls’ Day)

តារាស្រី​ម្នាក់​ទៀត​ដែល​ស្ថិតក្នុង List ថ្ងៃនេះ​គឺ Sojin ដែល​ជាអ្នកខ្លាចជើងមាន់។ ទោះ​បី​ជើងមាន់ជាអាហារពេញនិយម​នៅកូរ៉េ ប៉ុន្តែ​សម្រាប់​តារាស្រីរូបនេះ​ បែរជា​កើតការភ័យខ្លាច សូម្បី​តែមើល​ក៏មិនហ៊ាន ហើយតែង​តែស្រមៃថា​ជើងមាន់ប្រសាចពេញមុខនាង​ ដូច្នេះ​ទើបនាងខ្លាច៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់