• 2021-03-31 17:12:00
  • ព័ត៌មាន

Lee Hyun សិស្សច្បង BTS ចិត្តល្អថតទិដ្ឋភាពខាងក្នុងអគារ Big Hit ថ្មី ឲ្យ Fan មើលទាល់វង្វេងផ្លូវ

  • 2021-03-31 17:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​ Big Hit ប្រែ​ឈ្មោះ​ផ្លូវការ​មក​ជា HYBE និង​ប្ដូរ​ទីស្នាក់ការ​ថ្មី អ្នកគាំទ្រជា​ច្រើន​លើសលុប​សុទ្ធ​តែ​ចង់​ដឹង​ពីសភាព​ខាងក្នុង​អគារ​ថ្មី​នោះណាស់។

ហេតុនេះ​ទើប​ស្ថិត​ក្នុង​វីដេអូថ្មី​លើ Channel YouTube តារាជើងចាស់របស់ Big Hit គឺ Lee Hyun ចិត្តល្អ​ថត​យក​សកម្មភាព​ និង​បង្ហាញ​ទីតាំង​មួយចំនួន​ក្នុងអគារ​ទៅ​កាន់​អ្នកគាំទ្រជាទីស្រឡាញ់ទាំងអស់។ ប៉ុន្តែ​ដោយសារទំហំធំ និង​មាន​ច្រើន​កន្លែង​ពេក ទើប​ធ្វើ​ឲ្យ Lee Hyun វង្វេងផ្លូវទៅរកបន្ទប់ខ្លួនឯង ធ្លាយទៅឃើញបន្ទប់ទឹកវិញ ហើយលោកត្រូវចំណាយពេល​ដល់ទៅ ៣០នាទីឯណោះ តែនៅតែ​អាច​រក​កន្លែងបន្ទប់លោក។

ពេល​ Lee Hyun ដើរ​ចូលអគារ អ្វីដែល​លោក​កត់សម្គាល់​មុន​គេ​មិន​មែន​ត្រឹម​តែ​ទំហំ​ផ្លូវចូល​ទេ ប៉ុន្តែ​លោកភ្ញាក់​ផ្អើល​ខ្លាំង​នឹង​ទេសភាពទន្លេ Han។ ទោះ​បី​ស្ថានភាពចរាចរណ៍កកស្ទះ​មែន ប៉ុន្តែ​តែ​អាច​រំលេច​សម្រស់​ស្រស់ស្អាត​របស់​ទន្លេ​នេះ​ អមជាមួយ​នឹងព្រះអាទិត្យដែលរះ​ចាំងទៀត កាន់តែ​ពិសេស។

បន្ទាប់​មក​លោក​បង្ហាញ​ហាងកាហ្វេ កង់ទីនញ៉ាំអាហារ​សម្រាប់បុគ្គលិកដែល​ជា​ប្រភេទអាហារជប៉ុន និង​អាហារ​ផ្សេង​ទៀតច្រើនមុខទៅតាម​សេចក្ដីចូលចិត្ត។ ក្រៅពីនេះ​ក៏នៅមាន កន្លែង​ហាត់ប្រាណ បន្ទប់​ហាត់រាំ ស្ទូឌីយ៉ូសម្រាប់ផ្នែក​ Media ស្ទូឌីយ៉ូរាំ កន្លែង​ដែល CEO និង Producer ធ្វើការផងដែរ។

តោះ! ចូលមើលអគារថ្មីជាមួយ Lee Hyun ទាំងអស់គ្នា៖

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម