• 2021-04-02 02:22:08
  • ព័ត៌មាន

ដោយសារបញ្ហានៅតំបន់ Xinjiang តើ​តារាណាខ្លះសម្រេចផ្ដាច់កុងត្រាពី Brand ល្បីៗ?

  • 2021-04-02 02:22:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសាររឿងរ៉ាវ​ទាក់ទង​នឹង​បញ្ហាសិទ្ធិមនុស្សក្នុងតំបន់​ Xinjiang កើតជាការ​កើតទុក្ខមិនសុខចិត្តរវាងចិន និង​ប្រទេសខាង​ប៉ែក​លោកខាងលិចផ្ទុះ​ឡើង តារា​ចិន​លំដាប់​ A ចំនួន​ដែល​ឈរ​នៅ​ខាង​ចិនបាន​លុប​កិច្ចសន្យាជាមួយ​នឹង​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​នឹង​វិវាទនេះ​ទាំងអស់។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ ត្រូវប៉ះពាល់​ដល់​តារា​មួយចំនួន​នៅ​ប្រទេស​ចិន​ដែលជា​តារា​តំណាង​របស់​ផលិតផល​ល្បីៗរបស់​បរទេស​ ជាពិសេស​លោកខាងលិច ជាហេតុ​ពួកគេ​ត្រូវបញ្ចប់​កុងត្រា ដោយមិនគិតច្រើន។

តារាដែលសម្រេចបញ្ឈប់កុងត្រា​នោះ​មាន៖

  • អ្នកបញ្ចប់កុងត្រាជាមួយប្រេនម៉ាក H&M, Nike និង Tommy Hilfiger មាន៖ Huang Xuan, Victoria Song, Wang Yibo, Tan Songyun, និង William Chan
  • អ្នកបញ្ចប់កុងត្រាជាមួយប្រេន Converse មាន៖ Bai Jingting, Nana Ou-Yang,និង Lay Zhang
  • អ្នកបញ្ចប់កុងត្រាជាមួយប្រេន Uniqlo: Ni Ni, Jing BoranRoy Wang និង Lei Jiayin
  • អ្នកបញ្ចប់កុងត្រាជាមួយប្រេន Puma:  Yang Yang, Li Xian, Liu Haoran, Liu Wen, Gulinazha និង Greg Hsu
  • អ្នកបញ្ចប់កុងត្រាជាមួយប្រេន Calvin Klein:  Lay Zhang, Greg Hsu, Liu Yuxin និង ក្រុម THE9
  • អ្នកបញ្ចប់កុងត្រាជាមួយប្រេន New Balance:  Zhang Zifeng និង Meng Meiqi
  • ចំណែក Brand ដែលបាត់បង់ ឯកអគ្គរដ្ឋទូតប្រចាំផលិតផល​ច្រើនជាងគេគឺ Adidas ដោយក្នុងនោះមាន៖ Yang Mi, Dilraba Dilmurat, Eason Chan, Angelababy, Jackson Wang, Eddie Peng, Janine Chang, Song Yanfei, Deng Lun, Peng Yuchang, Ren Min, Ding Yuxi, Jackson Yee និង តារាចម្រៀងតៃវ៉ាន់ Chen Linong

តាមប្រភពព័ត៌មាន ទាក់ទងនឹងរឿងរ៉ាវ​សំឡីដែល​មាន​ប្រភពពីតំបន់​ Xinjiang ត្រូវ​បាន​គេដឹងថាផលិតឡើង​ដោយមាន​ការ​បង្ខិតបង្ខំ ហើយសហរដ្ឋអាមេរិកក៏បាន​ហាមឃាត់ការ​នាំចូល​សំឡីរបស់តំបន់ Xinjiang ចាប់តាំង​ពី​ខែមករា​មក​ម្ល៉េះ។ ជាមួយ​គ្នា​នោះ​សរសៃអំបោះផ្សេងទៀតដែល​បាន​ផលិតនៅក្នុង​តំបន់​នេះ ក៏អាច​ត្រូវ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យដែរ ហើយ​បើ​មាន​ការ​ហាមឃាត់ទៀត នោះ​នឹង​ធ្វើឲ្យប៉ះពាល់ដល់សង្វាក់ផ្គត់ផ្គង់ជាសាកលជាក់ជា​មិនខាន៕

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព៖ jaynestars

មតិយោបល់
អត្ថបទពេញនិយម