• 2021-04-07 07:02:10
  • ព័ត៌មាន

និស្ស័យកើតមាន​ពិតៗ! អរគុណប្រព័ន្ធ Online ជួយឲ្យតារាទាំង ១០នេះ​បានជួបស្នេហ៍ពិត

  • 2021-04-07 07:02:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​នេះ​ មានមនុស្ស​ជាង​ ៤,២០ពាន់លាននាក់​ កំពុង​ប្រើប្រាស់បណ្ដាញសង្គមជា​រៀងរាល់ថ្ងៃ ដើម្បី​កម្សាន្តអារម្មណ៍ និង​ដឹង​ពីព័ត៌មាន​ផ្សេងៗដែល​កើតឡើងក្នុង​សង្គម និងទូទាំងពិភពលោក។ ស្របពេល​​ជាមួយ​គ្នា​នោះ​ អ្នក​ខ្លះ​ក៏​បាន​ចំណាយ​ពេល​លើ​បណ្ដាញ​សង្គម​ ដើម្បី​ភ្ជាប់ទំនាក់ទំនង​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ខ្លះស្វែង​រក​ស្នេហាពិត ដោយ​ពឹង​ផ្អែក​លើ Dating App ជាដើម។ ប៉ុន្តែ​ភាគរយ​នៃ​ការ​ជួបស្នេហ៍​ពិត​មាន​តិច​ណាស់ ផ្ទុយទៅវិញ​បើ​បាន​សម្រេច​ដូច​បំណង​ ចាត់ទុក​ថា​ជា​និស្ស័យពិតៗ​ហើយ។

ជា​ឧទាហរណ៍ច្បាស់ៗដូច​តារា​ប្រុស​ស្រី​ទាំង​ ១០គូ​ខាង​ក្រោម​ សុទ្ធ​តែ​បាន​ជួប​ស្នេហា​ពិត​តាម​ Online ទាំងអស់៖

១. Priyanka Chopra និង Nick Jonas

អ្នក​ដែល​ចាប់​ផ្ដើម​មុនគឺ Nick Jonas ដែល​បាន​ផ្ញើ​សារ​ផ្ទាល់​ទៅ​កាន់​ Priyanka តាមរយៈ Twitter ដោយបាន​សរសេរ​ថា៖ «ខ្ញុំ​ឮមិត្តភ័ក្តិយើង​ ២-៣នាក់​ និយាយ​ថា​ ពួកយើងគួរតែ​ណាត់ជួបគ្នា»។ ពេល​នោះ​ហើយដែល​សន្ទនារវាង​អ្នក​ទាំង ២កើតមាន​ជា​បន្តបន្ទាប់ រហូត​បាន​គ្នា​ជា​គូស្នេហ៍ និង​ឈាន​ដល់រៀបការជាមួយគ្នា។

២. Joe Jonas និង Sophie Turner

តាមពិត​មិត្តភ័ក្តិ​របស់អ្នក​ទាំង ២​ ធ្លាប់​បាន​ណែនាំឲ្យពួកគេមើលៗគ្នាយូរហើយ ប៉ុន្តែ​ដូចជា​មិនទទួល​បាន​ផល​សោះ។ ប៉ុន្តែ​ក្រោយមក​ Joe និង Sophie ក៏បាន​ Follow គ្នា​ទៅវិញទៅមកលើ Instagram ហើយខាង​ប្រុស​ជា​អ្នក​ឆាត​ទៅ​មុន ហើយពួកគេ​ក៏ចាប់ផ្ដើមជាមួយគ្នា​តែម្ដង។

៣. Dua Lipa និង Anwar Hadid

ប្អូន​ប្រុស​របស់​ Bella និង Gigi Hadid បាន​ទាក់ទង​ជាមួយ​នឹង​ តារា​ចម្រៀង​ Dua Lipa ដោយផ្ដើម​ចេញ​ពីការ​ផ្ញើសារ រហូត​កើតជា​សន្ទនា​មិនចេះ​ដាច់​លើ​បណ្ដាញ​សង្គម គឺ Instagram។

ក្រៅពី​តារា​ទាំង ៣​គូ​នេះ​ ក៏នៅ​មាន​ ៧គូ​ទៀត ដែល​រឿងរ៉ាវ​ស្នេហា​ សុទ្ធ​សឹង​តែ​កើតចេញ​ពី​ការជួបទាក់ទង​គ្នា​តាម​រយៈ​បណ្ដាញសង្គម ដោយក្នុង​នោះ​មាន​ដូចជា៖

Taylor Goldsmith និង Mandy Moore
Sarah Hyland និង Wells Adams
Joel Dommett និង Hannah Cooper
Dylan Sprouse និង Barbara Palvin
Brittany Snow និង Tyler Stanaland
Sarah Paulson និង Holland Taylor
Ricky Martin និង Jwan Yosef

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព៖ Brightside ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់