• 2021-04-09 05:30:56
  • ព័ត៌មាន

ទាំងនេះជាសេដ្ឋីតារាកូរ៉េ ដែលមានសមត្ថភាពកើបលុយបាន​ច្រើនពីវិស័យអចលនទ្រព្យ

  • 2021-04-09 05:30:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rain បានក្លាយជា​តារា​កូរ៉េ​ដែលមាន​ជាងគេ​ ក្នុងវិស័យអចលនទ្រព្យ នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ TMI News ដែលចេញ​ផ្សាយកាលពីពេល​ថ្មីៗ។ ចំពោះចំណាត់ថ្នាក់​តារា​ដែល​ក្លាយជា​សេដ្ឋីអចលនទ្រព្យ​វិញ សុទ្ធ​តែ​ជា​តារា​លំដាប់​ A មិនថា​ជើងចាស់ ឬ​ជើងថ្មីទេ។ ដូច្នេះ​សូម​ទស្សនាដូចតទៅ៖

១. Rain

នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ​កម្មវិធី "TMI News” របស់​ Mnet បាន​បង្ហើប​ថាទ្រព្យសរុបរបស់​ Rain និង​ភរិយា Kim Tae Hee ជា​ការ​ប៉ាន់ស្មានគឺមាន​ចំនួន ៤២ពាន់​លាន​វ៉ុន (ខ្ទង់ ៣៧,៦លានដុល្លារ)។ ជាមួយគ្នា​នោះ Rain​ ក៏​ធ្លាប់​ត្រូវ​បាន​គេ​លើកឡើង​ថា​ បាន​ទិញអគារ​មួយ​កន្លែង​ស្ថិតនៅ​ចំ​កណ្ដាល​ផ្លូវនៃតំបន់ស៊ីវីល័យ នៅជិត​តំបន់ Cheongdam-Dong ដែរ​កាល​ពីឆ្នាំ ២០០៨ ហើយ​ក៏​សាង​សង់​ជាថ្មីនៅ​ក្នុង​ឆ្នាំ ២០១៧។

អគារនោះជាទីតាំង​របស់ផលិតកម្ម Rain ហើយក៏មាន​កាហ្វេ ភោជនីយដ្ឋាន និង​សាឡនផងដែរ។ បន្ថែម​ពីលើ​នេះ​មាន​ការ​ឲ្យដឹង​ដែរ​ថា​ Rain រក​បាន ១០០លានវ៉ុន (៨៩ ៤៨៣ដុល្លារ)ឯណោះក្នុង ១ខែ ពីថ្លៃជួលអគារនោះ។

២. PSY

លោកពេល​នេះ​គឺ​ជា​ម្ចាស់ផលិតកម្ម​ដ៏ធំមួយ​ដែរនៅកូរ៉េ និងក៏ជា​ម្ចាស់អគារធំ ២ សរុបតម្លៃដល់ទៅ ២៨ពាន់លានវ៉ុន (ខ្ទង់ ២៥លានដុល្លារ)

៣. Park Seojoon

គ្មាន​អ្នកណាស្មាន​ដល់ទេ ថា​ទោះ​បី​ទើប​ត្រូវប៉ាន​នឹងការងារសិល្បៈប៉ុន្មានឆ្នាំ​ចុងក្រោយសោះ តែ Seo Joon អាច​មាន​លទ្ធភាព​សន្សំ​ និង​សល់​បាន​លុយ​ច្រើន​រហូត​មាន​ឈ្មោះជា​​តារាសេដ្ឋីលេខ ៣។ នេះ​ក៏ដោយ​សារ​លោក​បាន​ចូល​ប្រឡូកក្នុង​វិស័យអចលនទ្រព្យ ដោយបាន​ទិញអគារ​មួយ​កន្លែង​ ហើយអគារ​នោះពេល​នេះតម្លៃ​ឡើង​ដល់ ៤,៦ពាន់លានវ៉ុនឯណោះ (ខ្ទង់ ៤,១១លានដុល្លារ)។

៤. Eugene

នាង​ និង​ស្វាមី បាន​វិនិយោគទៅលើអចលនទ្រព្យមួយកន្លែង ដែល​មាន​តម្លៃ ២,៣៥ពាន់​លានវ៉ុន (ខ្ទង់ ២,១០លានដុល្លារ) កាលពីឆ្នាំ ២០១៥។ ប៉ុន្តែមកដល់ពេល​នេះអចលនទ្រព្យ​មួយកន្លែង​នោះ​ តម្លៃ​របស់វា​ឡើង​ដល់ ៦,៦ពាន់លានវ៉ុនហើយ (ខ្ទង់ ៥,៩០លានដុល្លារ)។ ដោយឡែកទ្រព្យសរុបនាងគឺ ៤,២៥ពាន់លានវ៉ុន (ខ្ទង់ ៣,៨០លានដុល្លារ)។

៥. Park Gyuri

នាង​ក៏ជា​ម្ចាស់អចលនទ្រព្យ​មួយ​កន្លែង​ដែរ ដែល​មាន​តម្លៃ ៤,១៣ពាន់លានវ៉ុន (ខ្ទង់ ៣,៧០លានដុល្លារ)។

ក្រៅពីអ្នក​ទាំង ៥ខាងលើ តើនៅ​មាន​តារាណាទៀតដែល​ស្ថិតនៅ​លេខរៀង​បន្ទាប់?

៦. Suzy

៧. Kyuhyun (Super Junior)

៨. Uhm Jung Hwa

៩. Choi Min Hwan (FT Island)

១០. Sehun (EXO)

១១. Zico

១២. Krystal f(x)

១៣. Soyou (SISTAR)

១៤. Lee Hyori

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព៖ Allkpop | Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់