• 2021-04-12 03:13:47
  • ព័ត៌មាន

ម្នាក់ទៀតហើយ! Dome Jaruwat ឆ្លងកូវីដ ក្រោយចេញចូលធ្វើការជា​ច្រើនកន្លែង

  • 2021-04-12 03:13:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង Dome Jaruwat បាន​បង្ហាញពីលទ្ធផលតេស្តរបស់ខ្លួន ដែលបញ្ជាក់​ច្បាស់ៗថា​លោកពិតជាឆ្លងកូវីដមែន ហើយលោកក៏ត្រូវក្លាយជា​តារាម្នាក់ទៀតដែលឆ្លងជំងឺនេះ។

នេះ​ជា​ដំណឹង​ភ្ញាក់ផ្អើល​មួយ​ទៀតហើយ​សម្រាប់សង្គម​សិល្បៈថៃ ពេល​តារាចម្រៀង Dome Jaruwat បង្ហាញពី​លទ្ធផលតេស្ត ដែល​បញ្ជាក់​ថា​ វិជ្ជមាន​កូវីដ។ ក្រោយពី​ប្រកាស​ថា​ខ្លួន​ឆ្លងហើយ Dome ក៏បាន​បង្ហាញពី​កាលវិភាគ​ការងាររយៈពេល​ ១៤ថ្ងៃ​ចុងក្រោយនេះមានតាំងពី ទៅមន្ទីរពេទ្យ, ថតកម្មវិធី Master Key នៅ Studio TV​ Thunde, ញ៉ាំអាហារពេល​ល្ងាចនៅខុនដូ Rachada 19, មានកម្មវិធីនៅ Dreambox Studio, IMAX Paragon, Office Loveis, Samden Street Hotel, GMM Studio និង​កន្លែង​មួយចំនួនទៀត។

ជាមួយគ្នា​នេះ​ Dome ក៏សុំអភ័យទោស​ដល់​សាធារណជន​ ក្រោយ​មាន​រឿង​នេះ​កើតឡើង ទាំង​លោកខ្លួន​ឯង​ក៏មិនបាន​ដឹង​ខ្លួនដែរ៕

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព៖ Daradaily ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់