• 2021-04-21 08:48:54
  • ព័ត៌មាន

នឹក Oppa ទេ? Lee Jong Suk អាច​នឹង​ត្រឡប់មកវិញតាមរយៈរឿងថ្មី «Big Mouth»

  • 2021-04-21 08:48:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី២១ ខែមេសានេះ មាន​សេចក្ដី​រាយការណ៍មក​ថា​ តារា​សម្ដែង​មុខស្រទន់មាន​មន្តស្នេហ៍ Lee Jong Suk អាចនឹង​វិលត្រឡប់​មក​ពិភពសម្ដែង​វិញ តាមរយៈរឿងភាគ​ថ្មី​មាន​ចំណងជើងថា «Big Mouth»។

បើគ្រប់យ៉ាងដំណើរ​ការទៅតាម​ការ​គ្រោងទុក នោះតារា​ប្រុស​រូបនេះ​នឹង​ក្លាយជា​តួឯក​ក្នុងរឿងភាគ​ថ្មី​របស់​ទូរទស្សន៍ tvN ស្របពេល​ជាមួយគ្នានោះ​ នៅពេល​នេះ​ក្រុមហ៊ុន​របស់​ Lee Jong Suk គឺ A-Man Project បាន​និយាយ​ថា​ Jong Suk កំពុង​ពិចារណា​ជាមួយ​នឹងរឿង​ថ្មី​នេះ។

ប្រសិន​លោក​យល់ព្រម​ថត​រឿង​នេះ នោះ​លោកត្រូវ​សម្ដែង​ជា​តួមេធាវីក្រីក្រម្នាក់​ដែលត្រូវបានគេ​ផ្តន្ទាទោសខុស ហើយក្រោយមក​តួ​ម្នាក់​នេះ​ក៏ត្រូវ​ក្លាយជាជនបោកប្រាស់តែម្ដង។ រឿង «Big Mouth» គ្រោង​នឹង​ចាប់​ថត​នៅ​ពេល​ណា​មួយ នៅ​ចុងឆ្នាំនេះ។

មួយ​វិញ​ទៀត ប្រសិន​ Jong Suk ទទួល​ថត​រឿងមួយ​នេះ ដូច្នេះ «Big Mouth» នឹង​ក្លាយជា​ភាពយន្តថ្មី​ ដែល​លោកដើរតួឯក ក្រោយបញ្ចប់​កាតព្វកិច្ចជា​ទាហាន​ជា​ផ្លូវការកាលពី​ថ្ងៃទី០២ ខែមករា៕

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់