• 2021-04-23 00:07:00
  • ព័ត៌មាន

បន្ទាប់ពី Lee Hyun ពេល​នេះ​ចូលដល់ Beomgyu ម្ដងដែលត្រូវវង្វេងពេញអគារ HYBE

  • 2021-04-23 00:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម Big Hit បាន​ប្ដូរឈ្មោះ​មក​ជា​ HYBE ជា​ផ្លូវការ ព្រម​ទាំង​បាន​ប្ដូរទីតាំងក្នុងអគារធំថ្មី ទំហំ​មិនធម្មតាឡើយ។

ទាក់ទង​នឹង​អគារ តារា​ជា​ច្រើន​បាន​លាន់មាត់ថា​ ទំហំអគាររបស់ HYBE ពិតជាធំ​ណាស់ ហើយសូម្បី​ Lee Hyun ដែល​ជា​តារាជើងចាស់ប្រចាំ​ក្រុមហ៊ុនក៏ធ្លាប់វង្វេងផ្លូវដែរ ទម្រាំ​រក​ផ្លូវត្រូវ​ឃើញ ត្រូវ​ចំណាយពេលឆែកឡើងយូរ ពេល​លោកទៅទស្សនាដំបូង។

យ៉ាងណា​មិញ ពេល​នេះ​ Lee Hyun លែងជាមនុស្សតែម្នាក់ដែល​វង្វេងក្នុងអគារ​ថ្មីនេះ​ហើយ ស្របពេល Beomgyu (TXT) ក៏បាន​ទម្លាយថាខ្លួនធ្លាប់​ដើរវង្វេងដូចគ្នា។

Beomgyu និយាយក្នុង V Live ថា លោកដើរទៅតែប៉ុន្មាន​កន្លែង​ទេក្នុងអគារ ប៉ុន្តែនៅ​តែវង្វេងញឹកញាប់ដដែល។ តារារបស់ HYBE រូបនេះ​នៅ​បាន​បន្ថែម​ថា​ លោក​បាន​ដើរមើលជាមួយ Soobin ប៉ុន្តែ​ច្រឡំ​បែរខ្លួន ងាកទៅនេះទៅនោះ ដោយចៃដន្យ រហូត​ភ្លេច​ខ្លួន​វង្វេងផ្លូវ។

រហូត​មក​ដល់ពេល​នេះ Beomgyu អាច​ស៊ាំហើយ ហើយ​ក៏ចំណាំ​បាន​ច្រើន ទើប​លែង​វង្វេងទៀត៕

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់