• 2021-04-27 03:52:38
  • ព័ត៌មាន

Selena Gomez ធ្លាប់សុំអ្វី​ខ្លះពីបិតា Facebook Mark Zuckerberg?

  • 2021-04-27 03:52:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រម្លឹក​ទៅកាលពីឆ្នាំ ២០១៦​ Mark Zuckerberg បាន​បង្ហោះរូបភាព​មួយ​សន្លឹកដែល​មាន​លោក និង​កំពូល​តារារបស់ Instagram គឺ Selena Gomez ក្នុងបន្ទប់​តូចមួយ កំពុង​ពិភាក្សាគ្នា​ពីអ្វីមួយ។

តាមរយៈ​រូបភាព​ដែលបង្ហោះនោះ គ្រប់គ្នា​ច្បាស់ជា​ឃើញ​ច្បាស់ពីភាពរីករាយ ចេញពីជំនួបជជែកគ្នាសាមញ្ញៗ ដោយ Selena បាន​កាន់សៀវភៅ​ Note មួយ ទំនងលើកយក​បញ្ហាអ្វី​មួយទៅកាន់ Mark ស្ដាប់ ។ ទោះ​បី​មិនមាន​អ្នក​ដឹង​ថា​ អ្នក​ទាំង ២​និយាយពីអ្វី ប៉ុន្តែជំនួបពេល​នោះ​ពិតជាកម្រណាស់។

ដោយឡែក​បើបកទៅ ឆ្នាំ ២០២០ Selena ក៏ធ្លាប់​បានបង្ហោះសំណេរសារមួយដែលផ្ញើទៅកាន់​ CEO របស់ Facebook លោក Mark Zuckerberg និងប្រធាន​ប្រតិបត្តិ Facebook លោកស្រី Sheryl Sandbergដែរ ដោយសំណូមពរបន្ទាន់ទៅកាន់ពួកគេ ឲ្យជួយបញ្ឈប់ កុំឲ្យមានមតិមិនល្អបែបស្អប់ខ្ពើមតទៀតលើបណ្ដាញសង្គម។

សារដែល Selena ផ្ញើទៅ Mark និង Sheryl ផ្ទាល់
Mark និង Sheryl

តារាចម្រៀងរូបនេះ​បាន​សរសរ​សារផ្ទាល់ទៅកាន់ថ្នាក់ដឹកនាំ Facebookថា៖ «Facebook និង Instagram ត្រូវ​បាន​ប្រើប្រាស់ក្នុងការផ្សាយបញ្ចើចឲ្យមាន​ការស្អប់ខ្ពើម ព័ត៌មាន​ខ្វះការពិត ការរើសអើង និងការជឿដោយគ្មានហេតុផល»។

នាង​នៅបាន​សុំឲ្យអ្នក​ទាំង ២ ជួយបញ្ឈប់ទង្វើបែបនេះ ព្រោះនាង និងអ្នក​លេងបណ្ដាញសង្គម​តាម​ក្រឹតក្រមសីលធម៌មិនអាចទ្រាំនឹង​សកម្មភាពខ្វះការយល់ដឹងបែប​នេះ​ទៀតទេ៕​

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព៖ Mashable | Teenvogue

មតិយោបល់
អត្ថបទពេញនិយម