- 2021-04-28 02:56:25
- ព័ត៌មាន
ទស្សនាវដ្ដី TIME ហៅ HYBE ថាជាក្រុមហ៊ុនមានឥទ្ធិពលជាងគេលើលោកនៅឆ្នាំ ២០២១
- 2021-04-28 02:56:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទស្សនាវដ្ដី TIME ហៅ HYBE ថាជាក្រុមហ៊ុនមានឥទ្ធិពលជាងគេលើលោកនៅឆ្នាំ ២០២១
ចន្លោះមិនឃើញ
ទស្សនាវដ្ដី TIME បានលើកសរសើរ និងផ្ដល់នាមឲ្យក្រុមហ៊ុន HYBE ថា ជាក្រុមហ៊ុនដែលមានឥទ្ធិពលបំផុតប្រចាំឆ្នាំ ២០២១ ក្នុងចំណោមក្រុមហ៊ុនធំៗជាង ១០០។
តារាងរបស់ «ក្រុមហ៊ុនដែលមានឥទ្ធិពលជាងគេទាំង ១០០» ឬ «100 Most Influential Companies» បានបែងចែកជា ៥ក្រុម មាន Pioneers, Leaders, Innovators, Titans, និង Disruptors។ ដោយទស្សនាវដ្ដី TIME បានជ្រើសរើសយ៉ាងហ្មត់ចត់នូវស្ថាប័នខុសៗគ្នាជាច្រើនរួមមាន វិស័យសុខាភិបាល មធ្យោបាយធ្វើដំណើរ សិល្បៈកម្សាន្ត និងផ្សេងទៀត។ បន្ទាប់មកទស្សនាវដ្ដីដដែលក៏បានវិភាគ និងវាយតម្លៃក្រុមហ៊ុនទាំងនោះ ដោយផ្អែកលើ ការប្រាស្រ័យទាក់ទងផ្សេងៗ មហិច្ឆតា ភាពជាអ្នកដឹកនាំ ផលប៉ះពាល់ និងភាពជោគជ័យជាដើម។
ក្រុមហ៊ុនដែលត្រូវបានជ្រើសរើស និងដាក់បញ្ចូលតាមផ្នែកនីមួយៗនោះមាន៖
Leaders: NBA, Twitter, Sony, Johnson & Johnson
Innovators: Nintendo, Netflix, Zoom, Ikea, Adidas
Titans: Amazon, Google, Walmart, Tencent, Disney
Disruptors: DoorDash, OnlyFans, Robinhood, Tesla, GoFundMe
Pioneers: Savage X Fenty, Roblox, Headspace, Beyond Meat, និងក្រុមហ៊ុន K-Popដ៏ធំ HYBE
បន្ទាប់ពីសាងជោគជ័យច្រើនឆ្នាំមកនេះ HYBE ដែលជាផ្ទះរបស់ BTS បានវិវត្តខ្លួនហក់ឡើងយ៉ាងត្រដែតលើឆាកអន្តរជាតិ ហើយកាន់តែពិសេសកាលពីពេលថ្មីៗក្រុមហ៊ុនអាមេរិក Ithaca Holding ដែលជាជម្រករបស់ Justin Bieber និង Ariana Grande ក៏បានចូលរួមជាមួយនឹង HYBE ដែរ៕
ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត