• 2021-04-28 03:24:08
  • ព័ត៌មាន

Albert Elbaz អ្នកច្នៃម៉ូដដ៏ល្បីលំដាប់ពិភពលោក ស្លាប់ដោយសារជំងឺកូវីដ១៩

  • 2021-04-28 03:24:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Albert Elbaz អ្នកច្នៃម៉ូដសំណព្វចិត្តរបស់តារាល្បីមាន​តាំងពី Meryl Streep និង Natalie Portman ដែលទើបចាប់ផ្ដើមបង្កើត Brand ផ្ទាល់ខ្លួន (AZ Factory) បាន​ទទួលមរណភាពហើយ នៅអាយុ ៥៩ឆ្នាំ ដោយសារជំងឺកូវីដ១៩កាលពីថ្ងៃសៅរ៍ ទី២៤ ខែមេសា សប្ដាហ៍មុន នៅឯមន្ទីរពេទ្យ American Hospital ស្ថិតក្នុងទីក្រុងប៉ារីស។

ដោយសារទ្រាំទ្រនឹងការវាយលុកខ្លាំងពីជំងឺកូវីដលែងបានតទៀត ទើបអ្នកឌីហ្សាញម៉ូដជនជាតិអ៊ីស្រាអែលរូបនេះលាចាកលោកទៅ ដោយបន្សល់ទុកឲ្យតារាជាច្រើននាក់ ព្រម​ទាំងអ្នកគាំទ្រស្នាដៃលោកទាំងអស់មាន​ការសោកស្ដាយជាពន់ពេក។

ការបាត់បង់ Albert Elbaaz ជា​ការបាត់បង់ធនធានដ៏សំខាន់ម្នាក់ក្នុងវិស័យ Fashion ព្រោះលោកក៏ត្រូវបាន​គេស្គាល់ថាជាបុគ្គលមានស្នាដៃខ្ពស់ប្រចាំវិស័យនេះ ព្រម​ទាំងមានប្រវត្តិរួមការងារជាមួយនឹងតារាល្បីៗ និងភ្ញៀវដែលមកពីវណ្ណៈអភិជនជាច្រើននាក់៕ ​

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព៖ nytimes ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម