
- សុក្រ, 30 មេសា 2021 02:56
- ព័ត៌មាន
វិបសាយ Page Six បញ្ជាក់ថា BTS និង Justin Bieber នឹងចេញបទរួមគ្នាឆាប់ៗខាងមុខ
- សុក្រ, 30 មេសា 2021 02:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិបសាយ Page Six បញ្ជាក់ថា BTS និង Justin Bieber នឹងចេញបទរួមគ្នាឆាប់ៗខាងមុខ
ចន្លោះមិនឃើញ
យោងតាមសេចក្ដីរាយការណ៍លម្អិតចេញពីវិបសាយល្បី Page Six បានឲ្យដឹងថា BTS និង Justin Bieber នឹងសហការគ្នាចេញបទចម្រៀងជាមួយគ្នា ក្នុងពេលឆាប់ៗ។
Page Six បានបញ្ជាក់ថា ប្រភពជិតស្និទ្ធដែលគួរឲ្យទុកចិត្តមួយបានបង្ហើបថាការសហការរវាង BTS និង Justin Bieber ពេលនេះកំពុងដំណើរការបណ្ដើរៗហើយ វាអាចស្ថិតក្នុង អាល់ប៊ុមថ្មីរបស់ Justin មានឈ្មោះថា "Justice”។
មតិភាគច្រើនបានសន្និដ្ឋានថា ការសហការគ្នានៅពេលនេះគួរតែកើតឡើងហើយ បន្ទាប់ពីការវិនិយោគរបស់ក្រុមហ៊ុនអាមេរិក Ithaca Holdings រួមបញ្ចូលជាមួយនឹង HYBE America កាលពីដើមឆ្នាំនេះ។
ទោះជាយ៉ាងណាសេចក្ដីបញ្ជាក់ផ្លូវការពី HYBE នៅមិនទាន់ចេញមុខនៅឡើយទេ ស្របពេលអ្នកគាំទ្រទាំងសង្ខាង រំពឹងទុកថា ការសហការគ្នានេះអាចមានសង្ឃឹមខ្ពស់ ដោយសារតារាទាំង ២ក៏ស្ថិតក្នុងដំបូលតែមួយពេលនេះ៕