• 2021-05-07 08:20:50
  • ព័ត៌មាន

ស្ថិត​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​ហើយ សួស វីហ្សា នៅ​ឆ្លៀត​បង្កើត​បរិយាកាស​រីករាយ ហើយ​ជូន​កាដូ​យ៉ាង​គាប់ចិត្ដ​ស្វាមី​ទៀត

  • 2021-05-07 08:20:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ស្រី​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស សួស វីហ្សា បាន​ផ្ដល់​កាដូ​ដ៏​អស្ចារ្យ​មួយ​ដល់ស្វាមី​ក្នុង​ថ្ងៃ​ខួប​កំណើត​របស់​ស្វាមី​នាង​ឆ្នាំ​២០២១ នេះ។ ដោយសារ​តែវិបត្ដិ​ជំងឺ​កូវីដ-១៩ ហើយ​នាង​ក៏ជា​ជន​រងគ្រោះ​ម្នាក់​ដោយសារ​ជំងឺ​នេះ​ដែរនោះ នាងបាន​ប្រកាស​ប្រាប់​គេ​ឯង​ថា​ឆ្នាំនេះនាង​គ្មាន​កាដូ​អ្វី​ក្រៅ​ពី​កូន​ស្រី​ជាទី​ស្រឡាញ់​ជូន​ស្វាមី​ឡើយ។

កាល​ពី​ថ្ងៃ​ទី៥ ខែ​ឧសភា គឺ​ជា​ថ្ងៃ​ខួប​កំណើត​របស់​លោកTommy ដែល​ជា​ស្វាមី​របស់​នាង ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​ស្ងៀមស្ងាត់​នៅ​ក្នុង​ផ្ទះ ហើយ​នៅ​ក្នុង​រូប​ថត​ដែល​សាមី​ខ្លួន​បង្ហោះ​តាម​បណ្ដាញ​សង្គម​នោះ គេ​ឃើញ​មាន​តែ​ស្វាមីនាង កូន​ស្រី និងរូប​នាង​​ផ្ទាល់ ព្រមទាំងសមាជិកគ្រួសារពីរបីនាក់ប៉ុណ្ណោះ។

សួស វីហ្សា៖"កាដូដែលអូនជូនប្តីសំរាប់ឆ្នាំនេះគឺពិសេសលើសលុបជាងរាល់ឆ្នាំ ព្រោះឆ្នាំនេះអូនបានកាដូកូនស្រីដ៏សែនCuteម្នាក់អោយបង"។

តារា​ចម្រៀង​រូប​នេះ​បញ្ជាក់​ថា ខួប​កំណើត​របស់​ស្វាមី​នាង​ឆ្នាំ​នេះ គឺ​មាន​តែ​សមាជិក​គ្រួសារ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ ព្រោះ​រូប​នាង និង​ក្រុម​គ្រួសារ​បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ការពារ និង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូវីដ-១៩ គឺ​៣​កុំ និង​៣​ការពារ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម