• 2021-05-11 10:06:30
  • ព័ត៌មាន

តោះ! មកស្វែងយល់គន្លឹះខ្លីៗ ពីរបៀបបោះឆ្នោតជាកញ្ចប់ទឹកប្រាក់ជូនបវរកញ្ញាកម្ពុជា រ៉េត សារីតា

  • 2021-05-11 10:06:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវីធីប្រកួតប្រជែងបវរកញ្ញាឯក Miss Universe 2020-2021 កាន់តែខិតជិតមកដល់វគ្គផ្ដាច់ព្រាត់នៅ ថ្ងៃទី១៦ ឧសភា ខាងមុខនេះខណៈបេក្ខនារីទាំងអស់បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលប្រកួត ស្រប ពេលគ្នាបវរកញ្ញាគ្រប់ប្រទេសកំពុងឆ្លងកាត់នូវដំណាក់ដ៏ស្វិតស្វាញនៃការ Vote បោះឆ្នោតជាកញ្ចប់ទឹក ប្រាក់ដើម្បីសម្រេចឱ្យបេក្ខនារីណាម្នាក់ជាប់ក្នុងវគ្គ Top 21។

យោងតាម IG ផ្លូវការ Miss Universe បានឱ្យដឹងថាគ្រប់បេក្ខនារីប្រកួតទាំងអស់ត្រូវឆ្លងកាត់ដំណាក់ កាលបោះឆ្នោតតាមរបៀបជាកញ្ចប់ទឹកប្រាក់នៅក្នុង App ផ្លូវការរបស់កម្មវិធី។ ដូច្នេះអ្នកគាំទ្រទាំងអស់ អាចចូលទៅ Vote ឱ្យបវរកញ្ញាប្រចាំប្រទេសរបស់ខ្លួនដើម្បីឈានជើងចូលវគ្គ Top21 បន្តទៅវគ្គប្រកួត យកឈ្នះជាម្ចាស់ពាន Miss Universe 2020-2021។

ដូច្នេះថ្ងៃនេះ Sabay នឹងប្រាប់ពីគន្លឹះខ្លីៗ ពីរបៀបបោះឆ្នោតជាកញ្ចប់ទឹកប្រាក់នៅក្នុង App Miss Universe ៖

ជំហ៊ានទី១. ចូលទៅដោនឡូត App ( Miss Universe ) នៅក្នុង Play StoreApp Store របស់លោកអ្នក

ជំហ៊ានទី២. លោកអ្នកគ្រាន់តែ ចុចយកពាក្យ vote រួចបន្តស្វែងរកបវរកញ្ញាប្រចាំប្រទេសកម្ពុជា ( Cambodia)

ជំហ៊ានទី៣. ចុចយករូបបវរកញ្ញាតំណាងប្រទេស បន្ទាប់មកលោកអ្នកអាចជ្រើសរើសកញ្ចប់ចំនួនទឹកប្រាក់ ណាមួយដែលលោកអ្នកចង់ Vote

ជំហ៊ានទី៤. លោកអ្នកគ្រាន់តែចុចពាក្យ Get Votes និងបន្តចូលទៅបំពេញបែបបទតាមការណែនាំរួចជាការស្រេច៕

កុំភ្លេចចូលរួម Vote ជូនបវរកញ្ញា រ៉េត សារីតា ដើម្បីឱ្យជាប់ក្នុងវគ្គ Top21

អត្ថបទ៖ Pav SreyPich

មតិយោបល់