• 2021-05-13 03:22:38
  • ព័ត៌មាន

ក្រឡេក​មើលFreshie Girl & Boy ស្អាតៗ​ស្ទើរ​គ្រប់​ជំនាន់ មក​ជួប​គ្នា​ក្នុង​វគ្គ​ប្រកួត​យក​ពានរង្វាន់​កិត្តិយសនេះ

  • 2021-05-13 03:22:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រកួត Freshie Girls &Boys ជំនាន់ទី 20 បាន​ចាប់​ផ្ដើម​តាំង​ពី​ដើម​ខែ​មេសា ឆ្នាំ​២០២១។ ចំណែក​នៅ​ល្ងាច​មិញ​នេះ​អ្នក​រៀបចំ​កម្មវិធី បាន​បង្ហាញ​មុខ​អតីតFreshie Girl &Boy ចំនួន​៩​នាក់ ដែល​បាន​ជាប់​ក្នុង​វគ្គ​ជម្រុះ នៃ​ការ​ប្រកួត​យក​ពាន​រង្វាន់​កិត្តិយស Hall of Fame ក្នុង​ឱកាស​ខួប​គម្រប់​២០​ឆ្នាំ នៃ​កម្មវិធី​មួយ​នេះ។

បេក្ខជន​កិត្ដិយស និង​ជា​តារា​ល្បី​ឈ្មោះ​ទាំង​៩​រូប ត្រូវ​បាន​គេ​ដាក់​ឲ្យ​បោះឆ្នោត​បន្ដ​ទៀត តាម​រយៈ​ការ​ចុច"Like" លើ​រូប​បេក្ខជន ឬ​បេក្ខនារី​ណា​មួយ​ដែល​ខ្លួន​ពេញចិត្ដ។ ការ​បោះឆ្នោត​គាំទ្រ​ពី​សំណាក់​មហាជន ស្មើនឹង​៦០% ហើយ​៤០% គឺ​ជា​ការ​ផ្ដល់​ពិន្ទុ​ជូន​ដោយ​ម្ចាស់​រៀបចំ​កម្មវិធី​ប្រកួតFreshieគឺ​លោក បុណ្យ កើដ។

បេក្ខជន-បេក្ខនារី​កិត្តិយស​ទាំង​៩​រូប​នោះ រួម​មាន៖

Freshie Boy រដូវ​កាល​ទី១ ញ៉ែម សុគន្ធ។

Freshie Boy រដូវ​កាល​ទី២ ជា វិបុល។

Freshie Boy រដូវ​កាល​ទី៣ លឹម ជាឡាយ។

Freshie Girl រដូវ​កាល​ទី៦ ហ៊ិន ច័ន្ទនីរ័ត្ន។

Freshie Boy រដូវ​កាល​ទី៧ វីជេ តាប៊ុយ។

Freshie Boy រដូវ​កាល​ទី៧ កែវ បូរ៉ា។

Freshie Girl រដូវ​កាល​ទី៨ មាន សូនីតា។

Freshie Girl រដូវ​កាល​ទី១២ រ៉េត សារីតា។

និង​Freshie Girl រដូវ​កាល​ពី​១៨ ឈុំ ចាន់ដារ៉ា។

ត្បិត​លទ្ធផល​ផ្លូវការ​ចុង​ក្រោយ នៃ​ការ​ប្រកួត​នេះ​មិន​ទាន់​ត្រូវ​បាន​បញ្ចេញ ហើយ​ថា​តើ​ពានរង្វាន់​កិត្ដិយស​នោះ គឺ​ជា​អ្វី​នៅ​ឡើយ។ ប៉ុន្ដែ​បេក្ខជន-បេក្ខនារី​កិត្តិយស​ទាំង​៩​រូប ត្រូវ​បាន​អ្នក​រៀបចំ​កម្មវិធី​ប្រកួត​Freshie ចាត់​ទុក​ជា​តារា​ដែល​បាន​ប្រព្រឹត្ត​ល្អ ជា​គំរូ​ល្អ​ដល់​យុវវ័យ​ជំនាន់​ក្រោយ និង​ជា​តារា​ដែល​មាន​មោទនភាព​ជាFreshie៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់