• 2021-05-17 03:53:22
  • ព័ត៌មាន

អនុស្សាវរីយ៍​ល្អៗ! ក្រឡេក​មើល​ទិដ្ឋភាព បង​ប្អូន​ខ្មែរ​នៅ​អាមេរិក ទៅ​គាំទ្រ រ៉េត សារីតា ដល់​កន្លែង​ប្រកួត​ឃើញ​ហើយ​រំភើប​ជួស

  • 2021-05-17 03:53:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​កម្មវិធី​ទាំងមូល​ត្រូវ​បាន​បញ្ចប់ តែ​ក្រឡេក​ទៅ​មើល​មុន​នេះ អ្នក​គាំទ្រជា​​ពលរដ្ឋ​ខ្មែរ​រស់នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក ជាច្រើន​បាន​ចូល​រួម​អបអរ និង​លើក​ទឹកចិត្ត​ដល់​កញ្ញា រ៉េត សារីតា ក្នុង​នោះ​អ្នក​ខ្លះ បាន​ទៅ​គាំទ្រ​ដល់​កន្លែង​ដែល​នាង​ប្រកួត​តែ​ម្ដង មើល​ទៅ​គួរ​ឲ្យ​រំភើប។

ទិដ្ឋភាព​នោះ បាន​កើត​ឡើង ក្រោយ​​ពី​តំណាង​របស់​កម្ពុជា​យើង មិន​អាច​ឆ្លង​ទៅ​វគ្គ​បន្ទាប់​ទៀត​បាន។ ប៉ុន្តែ​បេះដូង​ជា​ឈាម​ជ័រ​ខ្មែរ​តែ​មួយ បង​ប្អូន​ខ្មែរ​នៅ​អាមេរិក ក៏​ដូច​ជា​នៅ​ក្នុង​ស្រុក នៅ​តែ​​គាំទ្រ និង​លើក​សរសើរ​ថា សារីតា ធ្វើ​បាន​ល្អ​បំផុត​ហើយ។

យោង​តាម​ការ​បង្ហោះ​របស់​គណនី​Facebook Alisa Chan មាន​ពលរដ្ឋ​ខ្មែរ​មួយ​ក្រុម​បាន​ឈរ​កាន់​ទង់ជាតិ​ខ្មែរ និង​បដា ព្រម​ទាំង​រូប​ថត​របស់​បវរកញ្ញា រ៉េត សារីតា ដោយ​សរសេរ​ថា "អ្នក​បាន​ធ្វើ​វា​បាន​យ៉ាង​ល្អ​អស់​ពី​លទ្ធភាព ហើយ​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​នៅ​សហរដ្ឋ​អាមេរិក​មាន​ការ​ភ្ញាក់ផ្អើល"។

កញ្ញា រ៉េត សារីតា បាន​ក្លាយ​ជា​កញ្ញា​ឯក​តំណាង​ឲ្យ​កម្ពុជា ដើម្បី​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ Miss Universe នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក ដោយ​បាន​ចាកចេញ​ពី​ប្រទេស​កំណើត​តាំង​ពី​ថ្ងៃ​ទី ២៣ មេសា ២០២១។ ឥឡូវ​នេះ​បេសកកម្ម​ដ៏វែង​ឆ្ងាយ​របស់​នាង ត្រូវ​បាន​បញ្ចប់ ហើយ​នាង​ដល់​វេលា​ត្រូវ​ត្រឡប់​មក​កម្ពុជា​វិញ​ហើយ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់