- 2021-05-18 03:52:50
- ព័ត៌មាន
ផលិតកម្មយក្សទាំង ៤ របស់កូរ៉េបង្ហាញពីប្រាក់ចំណេញ កើបបាននៅ ៣ខែដំបូងដើមឆ្នាំ២០២១
- 2021-05-18 03:52:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផលិតកម្មយក្សទាំង ៤ របស់កូរ៉េបង្ហាញពីប្រាក់ចំណេញ កើបបាននៅ ៣ខែដំបូងដើមឆ្នាំ២០២១
ចន្លោះមិនឃើញ
ផលិតកម្មយក្សទាំង ៤របស់កូរ៉េមាន HYBE, SM Entertainment, JYP Entertainment និង YG Entertainment បានបង្ហើបពីចំណូល និងចំណាយរបស់ខ្លួនសម្រាប់ត្រីមាសទី ១ឆ្នាំ ២០២១ហើយពេលនេះ។ ចង់ដឹងទេ ថាតើកន្លងមក ក្រុមហ៊ុនមួយណាដែលអាចស្ថិតនៅលំដាប់លើគេ បើគិតពីខែមករា ដល់ខែមីនា?
៤. ផលិតកម្ម YG
YG ទទួលបានចំណូលសរុបទាបជាងគេប្រចាំត្រីមាសដំបូងប្រចាំឆ្នាំនេះ ជាមួយនឹងទឹកប្រាក់ ៨,៦៥ពាន់លានវ៉ុន (ខ្ទង់ ៧,៦៨លានដុល្លារ)។ ក្រុមហ៊ុនក៏បានកត់ត្រាប្រាក់ចំណេញប្រតិបត្តិការចំនួន ៩,៥៣ពាន់លានវ៉ុន (ខ្ទង់ ៨,៤៦លានដុល្លារ)។
សម្រាប់ត្រីមាសទី១ ឆ្នាំ២០២១នេះដែរ តារាដែលបាន Comeback មាន TREASURE, Bobby (iKON), Seungyoon (WINNER) ក៏ដូចជា Rosé‘ (BLACKPINK) ផងដែរ។
៣. ផលិតកម្ម SM
អ្នកបន្ទាប់ពី SM ដែលរកចំណូលសរុបបាន ៨,៦៧ពាន់លានវ៉ុន (ខ្ទង់ ៧,៧០លានដុល្លារ)។ ប្រាក់ចំណេញប្រតិបត្តិការដែលក្រុមហ៊ុនទទួលបានគឺ ១៥,៣ពាន់លានវ៉ុន (ខ្ទង់ ១៣,៦លានដុល្លារ)។
ចំណែកតារាដែលបង្ហាញ មុខនៅ ៣ខែដំបូងនេះមាន SHINee, Super Junior និង Baekhyun (EXO)។
២. ផលិតកម្ម JYP
ម្ចាស់តំណែងលេខ ២ គេចមិនរួចពី JYP ទេ ដែលរកបានចំណូលសរុប ១២,០ពាន់លានវ៉ុន (ខ្ទង់ ១០,៧លានដុល្លារ)។ ចំណែកប្រាក់ចំណេញប្រតិបត្តិការវិញមានចំនួន ១៣,៧ពាន់លានវ៉ុន (ខ្ទង់ ១២,២លានដុល្លារ)។
គួរឲ្យភ្ញាក់ផ្អើលដែល ផលិតកម្មនេះ មិនមានតារាដែល Comeback ក្នុងចន្លោះ ៣ខែនៃ ឆ្នាំ ២០២១ឡើយខ្លួនក៏ត្រូវបាត់គ្រាប់ពេជ្រមានតម្លៃ GOT7 ទៀត ដោយសារសមាជិកទាំងអស់សម្រេចដើរចេញលើវិថីថ្មីដែលពួកគេជាអ្នកដៅដោយខ្លួនឯងវិញ។
១. ផលិតកម្ម HYBE
ជើងខ្លាំងគ្មានអ្នកណាក្រៅពី HYBE ទេ ដែលអ្នកម្ចាស់ចំណូលសរុប ១៥,៨ពាន់លានវ៉ុន (ខ្ទង់ ១៤,០លានដុល្លារ) ប្រចាំត្រីមាសទី១ ឆ្នាំ២០២១។ ចំណែកប្រាក់ចំណេញរបស់ក្រុមហ៊ុនគឺ ២១,៧ពាន់លានវ៉ុន (ខ្ទង់ ១៩,៣លានដុល្លារ)។
ដូច JYP ដែរ នៅ៣ខែដំបូងឆ្នាំថ្មី តារារបស់ HYBE មិនមានអ្នកណា Comeback ឡើយ ប៉ុន្តែជាការសាទរឆ្នាំថ្មី ក្រុមហ៊ុនបានពង្រីកវិសាលភាពរបស់ខ្លួន ដោយបានសហការជាមួយនឹងក្រុមហ៊ុនអាមេរិក ហើយប្រែពីផលិតកម្ម Bug Hit មកជា HYBE វិញ ជាហេតុភាគលាភរបស់ពួកគេកាន់តែកើនឡើងស្មានមិនដល់៕