• 2021-05-19 00:12:00
  • ព័ត៌មាន

ការ Comeback និង Debut ទ្រង់ទ្រាយមិនធម្មតារបស់តារា K-Pop ​ត្រៀមបង្ហាញមុខ នៅខែមិថុនា

  • 2021-05-19 00:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​នេះ​ខែឧសភា កំពុង​ស្ថិតនៅ​ពាក់កណ្ដាល​ផ្លូវ មុន​ខិតទៅរក​ពេល​បញ្ចប់​នៃខែដែល​នឹង​មក​ដល់ក្នុងពេល​ឆាប់ៗ។ ដូចនេះ​ ក៏​មាន​ន័យ​ថា​ជិត​ដល់ពេល​ ​តារា​ K-Pop មួយចំនួន​ចេញ​បទ​ថ្មីៗ ដើម្បី​ស្វាគមន៍​អ្នក​គាំទ្រ​របស់ពួកគេ​រៀងៗខ្លួនដែរ។

សូម​ទស្សនាដូចខាងក្រោម តារា ១៤ក្រុម/នាក់ណាខ្លះ ដែល​នឹង​ Comeback និង Debut នៅខែមិថុនា?

ថ្ងៃទី០១ ខែមិថុនា៖ ការ​ Comeback របស់ MONSTA X តាមរយៈអាល់ប៊ុម «One of a Kind»

ថ្ងៃទី០១ ខែមិថុនា៖ ការ​ Comeback របស់ B.I តាមរយៈអាល់ប៊ុម «WATERFALL»

ថ្ងៃទី០២ ខែមិថុនា៖ ការ​ Comeback របស់ MAMAMOO តាមរយៈអាល់ប៊ុម «WAW»

ថ្ងៃទី០៣ ខែមិថុនា៖ ការ​ Comeback របស់ GHOST9​ តាមរយៈអាល់ប៊ុម «NOW: When We Are In Love»

ថ្ងៃទី០៧ ខែមិថុនា៖ ការ​ Comeback របស់ EXO តាមរយៈអាល់ប៊ុមពិសេស «DON’T FIGHT THE FEELING»

ថ្ងៃទី០៨ ខែមិថុនា៖ ការ​ Debut របស់ EPEX តាមរយៈអាល់ប៊ុម «Bipolar Pt.1: Preduce of Anxiety»

ថ្ងៃទី០៩ និង១១ ខែមិថុនា៖ ការ​ Comeback របស់ TWICE តាមរយៈអាល់ប៊ុម «Taste Of Love»

ថ្ងៃទី១៦ ខែមិថុនា៖ ការ​ Comeback បទជប៉ុនរបស់ BTS តាមរយៈអាល់ប៊ុម «BTS, The Best»

ថ្ងៃទី១៨ ខែមិថុនា៖ ការ​ Comeback របស់ SEVENTEEN តាមរយៈអាល់ប៊ុម «Your Choice»

ថ្ងៃទី២៣ ខែមិថុនា៖ ការ​ Comeback បទជប៉ុនរបស់ CNBLUEតាមរយៈអាល់ប៊ុម «Zoom»

ថ្ងៃទី២៣ ខែមិថុនា៖ ការ​ Comeback បទជប៉ុនរបស់ PENTAGON តាមរយៈអាល់ប៊ុម «Do or Not»

ក្រៅពី​នេះ​គឺ​ជា​អ្នកដែល​មានដំណឹងអាច​នឹង​ Comeback និង ​Debut គ្នុងខែមិថុនាដែរ គ្រាន់តែ​ក្រុមហ៊ុន​មិនទាន់បញ្ជាក់ពីថ្ងៃចេញមុខជាក់លាក់៖

Lisa (BLACKPINK) ចេញ​មុខជា​តារាទោលលើកដំបូង (Solo Debut)

Brave Girls បញ្ជាក់​ថា​នឹង​ Comeback នៅខែមិថុនា

Seungwoo (Viction) បញ្ជាក់​ថា​នឹង​ Comeback បទ​ទោល​ថ្មីឆាប់ៗដូចគ្នា

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម