• សុក្រ, 21 ឧសភា 2021 07:09
  • ព័ត៌មាន

ឃើញ សារីតា ស្និទ្ធកំលោះបរទេសពេក រឿន ណាត ទ្រាំមិនបាន ស្រាប់​តែ​ធ្លោយ​ពាក្យ​មួយ​ឃ្លា!

  • សុក្រ, 21 ឧសភា 2021 07:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយបែកធ្លាយរូបថតកៀកកើយរវាង បវរកញ្ញាឯកកម្ពុជា រ៉េត សារីតា ស្និទ្ធស្នាលជាមួយកំលោះសង្ហាជនជាតិបរទេសម្នាក់។ មិនតែប៉ុណ្ណោះ សូម្បីតែបវរកញ្ញាចក្រវាល២០១៨ រឿន ណាត ក៏បង្ហាញការភ្ញាក់ផ្អើលផងដែរ ហើយថែមទាំងពោល ពាក្យចាក់ដោត​មួយ​ឃ្លា​ថែម​ទៀត។

ទន្ទឹមនឹងឃើញបវរកញ្ញា រ៉េត សារីតា ផ្អែមល្ហែមស្អិតរមួតជាមួយបុរសបរទេសម្នាក់ផ្អើលអស់អ្នកលេង បណ្ដាញសង្គមស្រាប់តែលេចមុខស្រីស្អាតរាងខ្ពស់ស្រឡះ រឿន ណាត បោះពាក្យសម្ដីចាក់ដោតបែប នេះថា” ខុសអីតែខ្ញុំប្រកួតចប់3ឆ្នាំហើយ មិនដឹង....នៅណា ឡើងជិតហួសដឺឡេហើយ”។

កន្លង​មក​ គេ​មិន​ដែល​ឃើញ ណាត ពោល​ដូច្នេះ​ហើយ។ បែប​នេះ​ហើយ ការដែលបង្ហោះសារ ជាមួយនឹង Sticker យំបែបនេះ រឿន ណាត ត្រូវ​បាន​ទស្សនិកជន​យល់​ថា នាង​ទំនងជាបញ្ចេញអារម្មណ៍ចំពោះខ្លួន ដែលពុំទាន់រកឃើញម្ចាស់ជីវិត បន្ទាប់ពីបែបបាក់ស្នេហ៍ជាមួយតារាសម្ដែង ចូអ៊ី រួច​មក ខណៈមិត្តរួមអាជីព រ៉េត សារីតា មានតម្រុយរកឃើញម្ចាស់ចិត្តកំលោះសង្ហាបរទេស៕

អត្ថបទ៖ Pav SreyPich

មតិយោបល់
អត្ថបទថ្មី