• 2021-05-21 07:22:04
  • ព័ត៌មាន

ការពិតចម្រុះទាំង ១០​ របស់រាជិនីតារាសម្ដែងលំដាប់ជួរមុខ ប្រចាំប្រទេសកូរ៉េ

  • 2021-05-21 07:22:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿងពិតមួយចំនួន​ទាក់ទង​នឹង​ជីវិតក្រៅឆាក​របស់​តារា​ល្បីៗ​មួយចំនួនរបស់​ប្រទេស​កូរ៉េ​ត្រូវលាតត្រដាងជាបន្តបន្ទាប់ ដោយក្នុងនោះ​រឿង​ខ្លះធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល​ស្ទើរមិនជឿថាជា​ការពិត។

ពេលនេះសូម​បង្ហាញ​ជូន​ដូចតទៅ នូវព័ត៌មាន​ការពិតមួយចំនួន​របស់​កំពូល​តារា​ស្រី​ប្រចាំកូរ៉េខាងត្បូង៖

១. ឈ្មោះបញ្ជាក់ជាសាសនិកកាតូលិករបស់ Kim Tae Hee គឺ Verda

២. Son Ye Ji គឺជាគ្រូបង្វឹក Pilates ដែល​មាន​អាជ្ញាបណ្ណត្រឹមត្រូវ

៣. ឈុតថើបគ្នា​ដំបូង​របស់​ Jun Ji Hyun គឺ​ពេល​នាង​មាន​អាយុ ៣១ឆ្នាំ ក្នុងរឿង «Snow Flower and the Secret Fan»

៤. Lee Na Young ផ្ដើម​ប្រឡូក​ដំបូងក្នុងភាពយន្តខ្នាតធំជប៉ុន «Eiji»

៥. Song Hye Kyo ជា​អ្នក​រើសក្រុមកីឡាសម្រាប់ព្រឹត្តិការណ៍ 2002 World Cup ឲ្យប្រកួតតាមលំដាប់លំដោយមាន​ អេស្ប៉ាញ ប្រេស្ស៊ីល អាល្លឺម្ល៉ង់ អាហ្សង់ទីន និងបន្ទាប់មក អ៊ីតាលី។

៦. Kim Hee Sun ត្រូវ​គេ​ដាក់ឈ្មោះថាជា «​ម្ចាស់ក្សត្រី Turning Down Hit Show» ព្រោះនាង​ធ្លាប់​បាន​បដិសេធមិនថត​រឿង Autumn In My Heart, Winter Sonata, All In, Lovers In Paris, និង I’m Sorry, I Love You ជាដើម ដែល​រឿងទាំងនេះ​សុទ្ធ​តែ​ទទួល​បាន​ការគាំទ្រខ្លាំងពេល​ចេញផ្សាយ។

៧. Han Ji Min ធ្លាប់ជាសិស្សសិក្សាផ្នែក សុខុមាលភាព​សង្គមកាលពីនៅមហាវិទ្យាល័យ

៨. Han So Hee តាមពិត​មាន​ឈ្មោះ​ថា​ Lee So Hee

៩. ក្នុងរឿង «Architecture 101» Suzy មិន​បាន​ផាត់មុខទេពេល​ថតរឿង

១០. Shin Min Ah ក៏ជាកវីនិពន្ធសៀវភៅម្នាក់ដែរ ដោយបាន​សរសេរសៀវភៅមួយ​មាន​ចំណងជើងថា «French Diary» កាលពីឆ្នាំ ២០០៩ ពេល​នាង​ទៅលេងទីក្រុងប៉ារីស ប្រទេស​បារាំង៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់