
- 2021-05-26 02:46:30
- ព័ត៌មាន
មានសេចក្ដីរាយការណ៍មកថា Jinyoung នឹងសម្ដែងភាពយន្តខ្នាតធំជាមួយនឹង Yoo Ah In
- 2021-05-26 02:46:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានសេចក្ដីរាយការណ៍មកថា Jinyoung នឹងសម្ដែងភាពយន្តខ្នាតធំជាមួយនឹង Yoo Ah In
ចន្លោះមិនឃើញ
មានព័ត៌មានផ្សាយមកថា Jinyoung (GOT7) កំពុងពិភាក្សាទទួលការងារថតរឿងថ្មីមានចំណងជើងថា «High Five» ដែលដឹកនាំដោយលោក Kang Hyung Chul ហើយក៏ជារឿងដែលមាន Yoo Ah In ជាតួឯកដែរ។
រឿង «High Five» និយាយពីមនុស្ស ៥នាក់ដែលសុទ្ធតែមានសមត្ថភាព និងកម្លាំងពិសេសខុសពីមនុស្សទូទៅ ដែលបានមកពីការប្តូរសរីរាង្គ។
ក្រៅពី Jinyoung ក៏នៅមានតារាប្រុសស្រី ៣នាក់ទៀតដែរ ដែលត្រូវបានក្រុមការងារថតសួរនាំ ហើយពួកគេក៏ទទួលថតដែរ ក្នុងនោះមាន Ra Mi Ran, Oh Jung Se និង Ahn Jae Hong។ ប្រសិន Jinyoung ព្រមទទួលថតរឿងនេះមែន បានន័យថាជាការងារពិសេសមួយទៀតសម្រាប់លោក ព្រោះថាលោកមានឱកាសសម្ដែងជាមួយនឹងរៀមច្បងល្បី សុទ្ធតែស្ថិតនៅលំដាប់កំពូលប្រចាំប្រទេសកូរ៉េ៕